Connect with us

ព័ត៌មានជាតិ

១​សប្តាហ៍​នេះ​ សមត្ថកិច្ច​ចាប់ខ្លួន​ជន​ដើរ​បំផុស​កុំ​ឲ្យ​ចាក់​វ៉ា​ក់​សាំង​ជំងឺ​កូ​វីដ​១៩​ បាន​ចំនួន​៤​នាក់​

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​១៧​មីនា​នេះ​ថា​ ក្នុង​រយៈពេល​១​សប្តាហ៍​នេះ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ដើរ​បំផុស​កុំ​ឲ្យ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ បាន​ចំនួន​៤​នាក់​ហើយ​បា​ន​បញ្ជួន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់​។

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​បាន​បន្ត​ថា ​សមត្ថកិច្ច​នឹង​មិន​អត់​អោន​ដល់​អ្នក​ដែល​ដើរ​បំផុស​ឃោសនា​ដល់​ជន​ទាំង​ឡាយ​ណា​ ដែល​ហាមប្រាម​មិន​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​នោះទេ​ ព្រោះថា​វា​ជា​អំពើ​វិទ្ធង្សនា​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​បាន​បន្ត​ទៀត​ថា ​«​អ្នក​ដែល​ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​ ស្មើនឹង​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ស្លាប់​ដែរ​ហ្នឹង​ព្រោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​មានការ​ភ័យខ្លាច​មិន​ហ៊ាន​ទៅ​ចាក់​ពេល​ឆ្លង​ជំងឺ​នេះ​ទៅ​ធ្វើ​ឲ្យ​គាត់​អាច​ស្លាប់​បាត់បង់​ជំងឺ​បាន »​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​បាន​បន្ថែម​ថា ​ទង្វើ​របស់​គាត់​វា​ផ្ទុយ​ទៅ​នឹង​គោលការណ៍​របស់​រដ្ឋាភិបាល​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ស្វែងរក​វ៉ាក់សាំង​ដើម្បី​ចាក់​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ហើយ​បែរជា​គាត់​ទៅ​បំផុស​មិន​ឲ្យ​ចាក់​វា់ក់​សាំង​ការពារ​អាយុជីវិត​ទៅវិញ​។

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូមកុំ​ជឿ​លើ​ការឃោសនា​របស់​ជនដើ​រ​បំផុសបំផុល​ទាំងនោះ​ សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ទាំងអស់គ្នា​និង​អនុវត្ត​វិធានការ​៣​ការពារ​៣​កុំ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

​គួរ​បញ្ជាក់​ថា ​កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០២១​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ចាប់​បុរស​ម្នាក់​ឈ្មោះ តោ ច​ន្នី មុខរបរ​ជា​អ្នក​បើករថយន្ត​ដឹកទំនិញ បន្ទាប់ពី​បុរស​នេះ​បាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម TikTok របស់​ខ្លួន​បំភ័យ​កម្មករ​កុំ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​របស់​ចិន។

បន្ទាប់ពី​បាន​ឃាត់ខ្លួន​បុរស​នោះ​រួច​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជូន​បុរស​នេះ​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម