ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មន្ត្រីនគរបាលជាតិ៩នាក់ហើយ បានឆ្លងជំងឺកូវីដ១៩និងស្លាប់៣នាក់
ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍ នៅល្ងាចថ្ងៃទី១៧មីនានេះថា គិតត្រឹមថ្ងៃទី២៦ខែមីនាឆ្នាំ២០២១នេះ មាននគរបាលជាតិចំនួន៩នាក់ហើយ បានឆ្លងជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមាន៣នាក់បានស្លាប់។
លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានបន្តថា ក្នុងចំណោមនគរបាលជាតិមានវិជ្ជមានកូវីដ១៩ចំនួន៩នាក់នោះ ក្នុងនោះមាននគរបាលនៅសេនាធិការចំនួន៣នាក់ ខេត្តត្បូងឃ្មុំចំនួន២នាក់ រាជធានីភ្នំពេញចំនួន២នាក់ នៅនាយកដ្ឋានអង្គរក្សម្នាក់និងខេត្តព្រះសីហនុម្នាក់។
លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានបន្តទៀតថា ចំណែកមន្ត្រីនគរបាលដែលបានស្លាប់ចំនួន៣នាក់ទីជាបុរសមាន អាយុ៥០ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ទី២ជាបុរសមានអាយុ៤៦ឆ្នាំបានស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១និងទី៣ជាបុរសជាមន្ដ្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានបន្តទៀតថាចំណែមន្ត្រីនគរបាលចំនួន៦នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿន បានណែនាំដល់អង្គភាពនីមួយៗពិសេសមន្ត្រីនគរបាលម្នាក់ៗត្រូវអនុវត្តទៅតាមវិធានាកររបស់ក្រសួងសុខាភិបាល ៣ការពារនិង៣កុំឲ្យបានខ្ជាប់ខ្ជួនដើម្បីបញ្ចៀសនូវការឆ្លងជំងឺកូវីដ១៩មកលើខ្លួនផងក្រុមគ្រួសារនិងសហគមន៍។
លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានណែនាំទៀតថា ក្នុងករណីមន្ត្រីនគរបាលជាតិណាម្នាក់មានការសង្ស័យថា កើតជំងឺកូវីដ១៩ត្រូវរួសរាន់ប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យនិងធ្វើរោគវិនិច្ឆ័យឲ្យបានទាន់ពេលវេលាកុំទុកយូរធ្វើឲ្យស្ថានភាពជំងឺធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦មីនានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដក្នុងសហគមន៍២០កុម្ភៈចំនួន១៤៤៤នាក់ នៃអ្នកឆ្លងសរុបទូទាំងប្រទេស១៩៦៨នាក់ អ្នកជាសះស្បើយចំនួន១០៧៤នាក់ អ្នកកំពុងសម្រាកពេទ្យចំនួន៨៨៤នាក់និងមានអ្នកស្លាប់ចំនួន៨នាក់រួមទាំងមន្ត្រីនគរបាលជាតិ៣នាក់ផងដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


