Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ៖ មន្ទីរពេទ្យ​នគរ​ទេព ត្រៀម​រួចជាស្រេច ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ក្នុង​ឱកាស​ដឹកនាំ​អនុវត្ត​លំ​ហាត់​ហ្វឹកហ្វឺន​គ្រប់គ្រង​ដំណើរការ​មន្ទីរពេទ្យ​អន្តរាគមន៍​ជំងឺ​កូ​វីដ​-១៩ “​ពេទ្យ​នគរ​ទេព​” លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល យោធិន​សុខាភិបាល​នៃ​កងយោធពល​ខេមរភូមិន្ទ កម្លាំង​កងរាជអាវុធហត្ថ និង​បុគ្គលិក​ស្ម័គ្រចិត្ត​ទាំងអស់ ព្រមទាំង​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​នានា ដែល​បាន​រួបរួមសាមគ្គី​គ្នា ខិតខំ​ទាំងយប់​ទាំង​ថ្ងៃ​ក្នុង​ការរៀបចំ​មន្ទីរពេទ្យ​មួយ​បន្ថែមទៀត រហូត​រួចរាល់​ជា​ស្ថាពរ​ដើម្បី​ត្រៀម​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​កើត​ឡើងជា​បន្តបន្ទាប់ ចាប់តាំងពី​ព្រឹត្តិការណ៍ ២០-​កុម្ភៈ កន្លងមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ក្រៅពី​ការរៀបចំ​មន្ទីរពេទ្យ​រួចរាល់​ក្នុង​រយៈពេល​១៦ ថ្ងៃ​កន្លងមក ការហាត់​សម​នៅថ្ងៃនេះ គឺ​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​សកម្មភាព​អនុវត្ត​នីតិ​វិធី និង​បទដ្ឋាន​ប្រតិបត្តិ​ទាំង​ផ្នែក​វេជ្ជសាស្ត្រ និង​រដ្ឋបាល សំដៅ​ធានា​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​អ្នកជំងឺ និង​ផ្តល់​សុវត្ថិភាព​ខ្ពស់​ដល់​ក្រុមការងារ​ស្ម័គ្រចិត្ត ព្រមទាំង​ក្រុមគ្រូពេទ្យ​ប្រតិបត្តិ​ជួរមុខ​របស់​យើង​ផងដែរ​។

​សូមបញ្ជាក់ថា មន្ទីរពេទ្យ​អន្តរាគមន៍​ជំងឺ​កូ​វីដ​-១៩ “​ពេទ្យ​នគរ​ទេព​” មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គឺជា​មន្ទីរពេទ្យ​ទី​ពីរ​ហើយ បន្ទាប់ពី​អតីត​សណ្ឋាគារ​អាំងទែរ​កង់​ទី​ណង់​តា​ល់ “The Great Duke” ដែល​ត្រូវបាន​ប្រែក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល​ប្រមាណ ៣៣​ម៉ោង​ក្រោយពី​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ មន្ទីរពេទ្យ​ទី​ពីរ​នេះ គឺជា​អតីត​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព សាងសង់​ឡើង​ក្នុង​ឆ្នាំ​២០១១ ក្រោម​មូលនិធិ​នគរ​ទេព ដោយ​ក្នុងនោះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី គឺជា​សហ​ស្ថាបនិក​មួយរូប​។

​ដោយ​ស្ថានភាព​រីក​រាលដាល​នៅតែ​បន្ត​កើនឡើង និង​ក្រោយ​ទទួល​បាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រុមការងារ​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​លោក ម៉ម ប៊ុនហេង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត រួម​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) ដែល​ដឹកនាំ​ដោយ​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​ចុះ​រៀបចំ និង​ត្រួត ពិនិត្យ​ដោយ​ផ្ទាល់ ចាប់ពី​ថ្ងៃទី​១១ ខែមីនា រហូត​រួចរាល់​ជា​ស្ថាពរ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ នេះ ដោយមាន​លទ្ធភាព​អាច​ទទួល​អ្នកជំងឺ​រហូត​ជិត ៤០០​នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម