Connect with us

ព័ត៌មានអន្ដរជាតិ

Shein និង Temu បង្កើនការផ្សព្វផ្សាយនៅអឺរ៉ុប ដោយសារពន្ធ ត្រាំ

បានផុស

នៅ

ក្រុមហ៊ុនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shein និង Temu ​ដែលលក់​ទំនិញចេញពីប្រទេសចិន បានបង្កើនការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថលរបស់​ខ្លួន​នៅអឺរ៉ុប​កាលពីខែមេសា ដោយបង្ហាញពីការងាកចេញពីទីផ្សារសហរដ្ឋអាមេរិក ដោយសារតែគោលនយោបាយពន្ធកប់ពពករបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យពីក្រុមហ៊ុនស៊ើបការណ៍ទីផ្សារ Sensor Tower បានបង្ហាញថា ការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់ Shein និង Temu បានកើនឡើងច្រើនជាងគេនៅប្រទេសបារាំង និងចក្រភពអង់គ្លេស បើធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត។

Shein បាន​បង្កើន​ការចំណាយ ៣៥ ភាគរយ នៅ​បារាំង និងចក្រភពអង់គ្លេស ខណៈ Temu ដែលជាបុត្រសម្ព័ន្តរបស់ក្រុមហ៊ុនចិន ​PDD Group ​បាន​បង្កើនការចំណាយ ៤០ ភាគរយ នៅបារាំង និង ២០ ភាគរយ នៅចក្រភពអង់គ្លេស​។

​ការបង្កើនការផ្សាយពាណិជ្ជកម្មនៅ​អឺរ៉ុប ដែលរួមមាន​បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ​ធ្វើឡើងចំពេលដែល​ក្រុមហ៊ុនលក់រាយទាំងនេះ ត្រូវប្រឈមមុខនឹង​ពន្ធខ្ពស់របស់ ត្រាំ ជាពិសេសមុខទំនិញមកពីប្រទេសចិន ដោយទម្លាក់ចោលនូវការលើកលែងពន្ធចំពោះមុខទំនិញក្រោម ៨០០ ដុល្លារ។ ​

នាពេលកន្លងមក ការលើកលែង​ពន្ធលើទំនិញថោកៗរបស់អាមេរិក គឺជាកត្តាសំខាន់​ដែលជំរុញនូវភាព​រីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុម Shein និង Temu ​ដែលលក់រ៉ូប​​តម្លៃត្រឹម ១២ ​ដុល្លារ និងគ្រឿងតុបតែងបន្សំត្រឹម ៥ ដុល្លារ ​នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន​ដែលពឹង​ផ្អែកខ្លាំងលើទំនិញថោកៗពីប្រទេសចិនទាំង២ បានកាត់បន្ថយការផ្សាយពាណិជ្ជកម្មឌីជីថលនៅសហរដ្ឋអាមេរិកកាលពីខែមុន ពោលគឺមុន​ការលុបចោលការលើកលែងពន្ធលើទំនិញថោកៗរបស់អាមេរិក ចូលជាធរមាននៅថ្ងៃទី ២ ឧសភា​។ ជាធម្មតា ការផ្សាយពាណិជ្ជកម្មឌីជីថលរាប់បញ្ជូលទាំងការផ្សាយនៅលើ Facebook, Instagram, TikTok, Snap, X និង YouTube៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម