Connect with us

ព័ត៌មានអន្ដរជាតិ

វិស្វករ​និងមន្រ្តីមួយចំនួនរងការចោទប្រកាន់​និង​កាត់ទោស ចំពោះការដួលរលំអគារនៅថៃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់កាសែត ​Bangkok Post នៅថ្ងៃទី០៨ខែឧសភានេះ ប៉ូលិសថៃកំពុងរៀបចំ​ពាក្យ​​បណ្តឹង​ចោទប្រកាន់វិស្វករ និងមន្ត្រីសវនកម្មរដ្ឋមួយចំនួនចំពោះតួនាទីរបស់ពួកគេដែលបានរួមចំណែកដល់ការដួលរលំអគារការិយាល័យសវនកម្មរដ្ឋ (SAO) ក្នុងទីក្រុងបាងកក ក្នុងអំឡុងពេលរញ្ជួយដីកាលពីថ្ងៃទី ២៨ខែមីនា។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីការិយាល័យប៉ូលិស Metropolitan (MPB) បានឲ្យដឹងថា សាក្សីជាង ១០០នាក់ត្រូវបានសាកសួរ ដោយពេលនេះការស៊ើបអង្កេត បានបញ្ចប់ប្រហែល៨០%។ សក្ខីកម្មដែលផ្ដល់ដោយសាក្សីដែលរួមមាន មន្ត្រី និងក្រុមគ្រួសារនៃអ្នកស្លាប់ ឬរបួសនៅកន្លែង ក៏ដូចជាក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការសាងសង់អគារជាផ្នែកមួយនៃការស៊ើបអង្កេត នឹងត្រូវបានរួមបញ្ចូលជាមួយរបាយការណ៍ដោយផ្អែកលើភស្តុតាងដែលប្រមូលបានពីកន្លែងកើតហេតុ ដូចជាដែក សំណាកបេតុង និងសម្ភារៈផ្សេងទៀត ដែលនឹងត្រូវបានពិនិត្យដោយប៉ូលិស និងអ្នកជំនាញ។

ប្រភពពីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការចោទប្រកាន់​។​ ក្នុង​ចំណោមពួកគេ មានវិស្វករដែលសង្ស័យថាមានការធ្វេសប្រហែសតាមមាត្រា ២២៧ នៃក្រមព្រហ្មទណ្ឌ ដែលមិនបានអនុវត្តតាមស្តង់ដារត្រឹមត្រូវក្នុងអំឡុងពេលសាងសង់ ហើយបើតាមមាត្រា ២៣៨ ប្រសិនបើការធ្វេសប្រហែសបែបនេះ​ឱ្យមានការស្លាប់។ លើសពីនេះមន្ត្រីសវនកម្មក៏អាចប្រឈមមុខនឹងការចោទប្រកាន់ផងដែរ។

(រូបភាព៖ Bangkok Post)

មន្ត្រីនៃទីភ្នាក់ងារផ្សេងៗកំពុងពិភាក្សាអំពីក្របខណ្ឌសម្រាប់ការប្រមូលភ័ស្តុតាងនៅកន្លែងដួលរលំ​អគារ​នៅក្នុងខណ្ឌ Chatuchak ដែលរួមមាននាយកដ្ឋានរដ្ឋបាលក្រុង (BMA) នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ មន្ទីរសាធារណការ និងផែនការក្រុង នាយកដ្ឋានស៊ើបអង្កេតពិសេស ប៉ូលិស និងអង្គភាពធ្វើកោសល្យវិច្ច័យ។

នៅក្នុងការអភិវឌ្ឍថ្មីមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បានប្រាប់សិក្ខាសាលាប្រឆាំងអំពើពុករលួយកាលពីថ្ងៃពុធថា៖«វាមិនមែនជាកិច្ចការសាមញ្ញទេក្នុងការស៊ើបអង្កេតបញ្ហាទាក់ទងនឹងសម្ភារសំណង់»។ លោក​បាន​មាន​ប្រសាសន៍​ថា ជន​ល្មើស​ទាំង​អស់​នឹង​ត្រូវ​នាំ​យក​ទៅ​កាត់​ទោស ហើយ​វា​ជា​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំភ្លឺ​ការពិត។

គួរបញ្ជាក់ថា អគារការិយាល័យសវនកម្មរដ្ឋ (SAO) ជាសំណង់អគារខ្ពស់តែមួយគត់ដែលបានដួលរលំកាលពីថ្ងៃទី​២៨ខែមីនា ដោយសារឥទ្ធិពលរញ្ជួយដីដែលស្ថិតនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមសប្តាហ៍នេះ ក្រុមអ្នករុករកបានរកឃើញសាកសពមនុស្ស ៨១ នាក់ ខណៈ ១៣នាក់កំពុងបាត់ខ្លួននៅឡើយ៕

(រូបភាព៖ Bangkok Post)

អត្ថបទ៖ ​ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ វិនាទី មុន

វិស្វករ​និងមន្រ្តីមួយចំនួនរងការចោទប្រកាន់​និង​កាត់ទោស ចំពោះការដួលរលំអគារនៅថៃ

ព័ត៌មានជាតិ៨ នាទីutes មុន

ម្ចាស់ជន្លង់ម្រេច ចេញមុខសុំទោស​ដែលចោទប្រកាន់សមត្ថកិច្ចថាដកហូតជន្លង់ម្រេចគ្មានមូលហេតុ

សន្តិសុខសង្គម២០ នាទីutes មុន

Breaking News៖ អគ្គិភ័យកំឆេះឃ្លាំងស្តុកគ្រឿងជ័រនៅខណ្ឌកំបូល(មានវីដេអូ)

សប្បុរសធម៌
សេចក្ដីជូនដំណឹង២២ នាទីutes មុន

ចែករំលែកក្ដីស្រឡាញ់ជូនដល់កុមារកំព្រា! ឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ ចុះទៅធ្វើម្ហូបឱ្យកុមារនៅមណ្ឌលកុមាកំព្រា «សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» នៅខេត្ដកណ្ដាល

ព័ត៌មានជាតិ៣២ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ក្រោមការដឹកនាំរបស់សម្ដេច ប៊ុន រ៉ានី កាកបាទក្រហម មានម្ចាស់ការហិរញវត្ថុ  និងការគ្រប់គ្រងដោយតម្លាភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម២១ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម 

Sokha Hotels

ព័ត៌មានពេញនិយម