ព័ត៌មានជាតិ
វីឡាទោរបស់ លន បញ្ហា សាងសង់ចំណាយខ្ទង់ជាង ៤ម៉ឺនដុល្លារសន្សំពីប្រដាល់
អ្នកប្រដាល់ដើមកំណើតពីខេត្តព្រៃវែង លន បញ្ញា កំពុងសាងសង់ប្រភេទវីឡាទោផ្ទាល់ខ្លួនដែលត្រូវចំណាយថវិកាប្រហែលជាង ៤ម៉ឺនដុល្លារអាមេរិកដែលសន្សំពីប្រដាល់។

ពិធីសែនព្រេនពេលចាប់ផ្ដើមសាងសង់
បញ្ញា បានឲ្យដឹងថា ផ្ទះដែលកំពុងសាងសង់នេះនៅខាងឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មិនឆ្ងាយប៉ុន្មានពីផ្ទះគ្រូ ធន់ សុភា ។ ចំពោះថវិកាសាងសង់គឺរូបគេចំណាយប្រហែលជាង ៤ម៉ឺនដុល្លារអាមេរិកនេះមិនបូកតម្លៃដី និងការទិញសម្ភារផ្សេងៗចូលក្នុងផ្ទះនោះទេ។

ផ្ទះរបស់ បញ្ញា កំពុងសាងសង់
កូនសិស្សលោក ធន់ សុភា រូបនេះបន្ថែមទៀតថា ផ្ទះរបស់ខ្លួននេះចាប់សាងសង់អំឡុងពាក់កណ្ដាលខែមីនា និងត្រូវបញ្ចប់ទាំងស្រុងអំឡុងខែកក្កដាខាងមុខ។ លន បញ្ញា បញ្ជាក់ទៀតថា ថវិកាទាំងអស់នេះគឺរូបគេសន្សំពីប្រដាល់ប្រហែលបីបួនឆ្នាំរួមជាមួយប្រាក់ខែជាទាហានរបស់ខ្លួន។

បញ្ញា និងភរិយា
បញ្ជាក់ដែរថា លន បញ្ញា ជាកូនសិស្សលោក ធន់ សុភា នៃក្លឹបប្រដាល់ធន់សុភាគុនខ្មែរ។ រូបគេជាអ្នកប្រដាល់លំដាប់ A នៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ អ្នកប្រដាល់រូបនេះបានសាងស្នាដៃជាច្រើនក្នុងវិស័យកីឡាមួយនេះដូចជាឈ្នះមេដាយស៊ីហ្គេម ២លើកជូនកម្ពុជា និងការផ្សព្វផ្សាយគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក។ រូបគេទទួលបានការអាណិតស្រឡាញ់ចូលចិត្តជាខ្លាំងពីគ្រូៗប្រដាល់ដោយសារការខំប្រឹងតស៊ូ ព្យាយាម និងគោរពការហ្វឹកហាត់ស្រឡាញ់អាជីពរបស់ខ្លួន៕
អត្ថបទដោយ៖ នួន ស៊ីណា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា