Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យធំ ៣ នៅកម្ពុជា ឯកទេសព្យាបាលជំងឺមហារីក​

បានផុស

នៅ

ជំងឺមហារីក បានក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូច្នេះហើយ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ដោយចាត់ទុកជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារនិងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។ 

មន្ទីរពេទ្យព្យាបាលមហារីក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ គឺផ្តោតជាចម្បងលើការលើកកម្ពស់ការបង្ការបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមនានា ពិសេសការពិនិត្យ និងស្រាវជ្រាវឱ្យឃើញនូវជំងឺមហារីកដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យទាន់ពេលវេលា។​ បើតាមរបាយការណ៍ប្រចាំឆ្នាំបង្ហាញថា កម្ពុជាមានអ្នកកើតជំងឺមហារីកជារៀងរាល់ឆ្នាំប្រមាណ ២មុឺនករណី។ ក្នុងមួយឆ្នាំ​មាន​ពលរដ្ឋ​កម្ពុជាជាង​១ម៉ឺន៤ពាន់នាក់​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក ពោលគឺពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយជំងឺមហារីក​រៀងរាល់៤០នាទីម្ដង។ 

ដោយឡែក ងាកមកសេវាព្យាបាលមហារីកនៅកម្ពុជាវិញ គឺមានមន្ទីរពេទ្យធំ ៣ កំពុងដំណើរការព្យាបាលជំងឺមហារីក រួមមាន មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

១. មន្ទីរពេទ្យ ហ្លួងម៉ែ
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងកំណត់ភាពចាំបាច់លើការធ្វើទំនើបកម្មនៅមន្ទីរពេទ្យហ្លួងម៉ែ ឱ្យប្រែក្លាយជាកន្លែងព្យាបាលជំងឺមហារីកថ្នាក់ជាតិដំបូងគេ ក្នុងការផ្ដល់សេវាព្យាបាលស្ដង់ដារកម្រិតខ្ពស់ ជាមួយគ្រូពេទ្យជំនាញ ខណៈពលរដ្ឋអាច​ស្វែងរកការព្យាបាល និងពិគ្រោះយោបល់បានកាន់តែ​​ទូ​លាយ។

ចំពោះសេវាកម្ម មន្ន្ទីរពេទ្យផ្តល់លើការពិនិត្យ និង​ពិគ្រោះ​ជំងឺក្រៅ ដែលមានដូចជាការពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង (Screening), ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV), ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទង នឹងរោគស្ត្រី (មាត់ស្បូន, សុដន់, ក្រពេញអូវែរ, ស្បូន), ប្រព័ន្ធរំលាយអាហារ (បំពង់រំលាយអាហារខាងលើ ក្រពះ ពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង) ប្រព័ន្ធទឹកម៉ូត្រ និងប្រព័ន្ធដង្ហើម ជាដើម។

២. មន្ទីរពេទ្យ កាល់ម៉ែត
មន្ទីរពេទ្យធំមួយនេះ  គឺជាមន្ទីរពេទ្យកម្រិតឧត្តម ដែលមានបេសកកម្មចម្បង ៣ ដោយផ្តោតលើគុណភាពនៃការថែទាំ ការអប់រំវិជ្ជាជីវៈសុខាភិបាល និងស្រាវជ្រាវ។ ទាក់ទងនឹងសេវាព្យាបាលឯណេះវិញ មន្ទីរពេទ្យនេះ មានផ្នែកឯកទេសជាច្រើន ដែលអាចឆ្លើយតបនឹងតម្រូវការសង្គ្រាះបន្ទាន់គ្រប់ផ្នែក មិនថាការវះកាត់បេះដូង; សរសៃប្រសាទ; ឆ្អឹងកង; សិរីរាង្គផ្នែកក្រោម (តម្រងនោម ប្រូស្តាត…); ប្រព័ន្ធរំលាយអាហារ (hepato-gastro-enterology) ឬការវះកាត់មហារីកទូទៅនោះទេ។ ក្រៅពីសេវាកម្មព្យាបាលជំងឺទាំងនេះ មន្ទីរពេទ្យកាល់ម៉ែត នៅមានផ្នែកសម្ភព និងការថែទាំទារក ក៏ដូចជាការព្យាបាលលើបញ្ហាសរសៃប្រសាទផងដែរ។

បច្ចុប្បន្ន មន្ទីរពេទ្យឯកទេសមួយនេះ ផ្តល់លើសេវាកម្មព្យាបាលមហារីកមួយចំនួន ដូចជា មហារីកសុដន់, មហារីកផ្នែកក្បាល និងក, មហារីកសួត, មហារីករោគស្ត្រី, ដុំសាច់ក្នុងខួរក្បាល, មហារីកសាច់ដុំ, មហារីកគ្រាប់ឈាម, មហារីកកូនកណ្តុរ, មហារីកប្រព័ន្ធរំលាយអាហារ (Gastrointestinal Cancer), មហារីកប្រព័ន្ធទឹកនោម និងសរីរាង្គបន្តពូជបុរស (Genitourinary cancer) ក៏ដូចជាជាលិកាមហារីកដែលវិវត្តន៍ក្នុងកោសិកាប្លាស្មាក្នុងខួរឆ្អឹង និងបញ្ហាសរីរាង្គបង្កើតឈាមជាដើម (Myeloma និង Hematology disease)។

៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 
ទាក់ទងនឹងសេវាព្យាបាលនៃមន្ទីរពេទ្យរដ្ឋមួយនេះ ក៏មិនខុសគ្នាពីមន្ទីរពេទ្យធំខាងលើដែរ។ ក្រៅពីសេវាព្យាបាលជំងឺទូទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏ផ្តល់នូវការថែទាំនិងព្យាបាលលើជំងឺមហារីក ដែលរូមមានដូចជា មហារីកសួត មហារីកមាត់ស្បូន ក៏ដូចជាជំងឺមហារីកផ្សេងទៀតផងដែរ។ ក្នុងនោះ មន្ទីរពេទ្យរដ្ឋនេះ ក៏មានមជ្ឈមណ្ឌលលាងឈាម ដែលផ្តល់ជូនសេវាចាំបាច់និងសំខាន់សម្រាប់អ្នកជំងឺដែលមានបញ្ហាតម្រងនោមដូចជា សេវាលាងឈាម (Hemodialysis), សម្រាកព្យាបាល និងតាមដានជំងឺតម្រងនោម, ច្រឹបសាច់តម្រងនោម ( Kidney Biopsy), ចាក់ម្ជុលលាងឈាម ( Insert Hemodialysis Central Veinous Cather) និងការពិគ្រោះជំងឺតម្រងនោម ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

កំពង់ផែពហុបំណង នឹង​លេច​រូបរាងក្នុង​ខេត្ត​ក្រចេះ ជំរុញការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ខេត្ត​ភាគ​ឦសាន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុងតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

វប្បធម៌ ជំនឿ១៤ នាទីutes មុន

ធ្វើយ៉ាងម៉េចដឹងថា ទិញ​ប៉ះចំដីគ្មានហុងស៊ុយ មិននាំទុក្ខលំបាកដល់ម្ចាស់

សន្តិសុខសង្គម១៨ នាទីutes មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

កសាងអនាគតកាន់តែប្រសើរ៖ ការជួសជុលកែលម្អសាលារៀនក្នុងខេត្តតាកែវ របស់ធនាគារ ABA

Sokha Hotels

ព័ត៌មានពេញនិយម