ព័ត៌មានអន្ដរជាតិ
រថយន្តក្រុងរដ្ឋដឹកអ្នកដំណើរជាង៥០នាក់ ធ្លាក់ចូលជ្រលងភ្នំនៅស្រីលង្កា មិនទាន់ដឹងមូលហេតុ
រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរអិលធ្លាក់ចូលជ្រលងភ្នំនៅក្នុងប្រទេសស្រីលង្កា សម្លាប់មនុស្ស ២១នាក់ និង ៣៥នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២ខែឧសភានេះ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ នៅជិតទីប្រជុំជន Kotmale ចម្ងាយប្រហែល ១៤០គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីកូឡុំបូ (Colombo) ក្នុងតំបន់ភ្នំមួយនៅភាគកណ្តាលប្រទេសស្រីលង្កា។
រថយន្តក្រុងនេះជារថយន្តរបស់ក្រុមហ៊ុនរដ្ឋ និងដឹកអ្នកដំណើរប្រមាណ៥០នាក់ពេលកើតហេតុ។ ក្រោយកើតហេតុមានមនុស្ស២១នាក់ស្លាប់ ខណៈ៣៥នាក់ទៀតបញ្ជូនទៅមន្ទីពេទ្យ។
អ្នកបើកបររថយន្តបានរងរបួស ខណៈប៉ូលិសបានបើកការស៊ើបអង្កេត ដើម្បីបញ្ជាក់ថាតើអ្នកបើកបរស្ថិនក្នុងស្ថានភាពមិនប្រុងប្រយ័ត្ន ឬក៏កំហុសបច្ចេកទេសនៃរថយន្តក្រុង ទើបបណ្តាលឱ្យមានគ្រោះថ្នាក់នេះ។
គួរបញ្ជាក់ថា គ្រោះថ្នាក់រថយន្តក្រុងបណ្ដាលឲ្យមនុស្សស្លាប់តែងតែកើតមានជាញឹកញាប់ក្នុងប្រទេសស្រីលង្កា ជាពិសេសនៅតាមតំបន់ភ្នំ ដែលជារឿយៗបណ្តាលមកពីការបើកបរដោយមិនប្រុងប្រយ័ត្ន និងផ្លូវតូចចង្អៀត៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ