ព័ត៌មានអន្ដរជាតិ
អាមេរិក និងចិន ព្រមគ្នាទម្លាក់ពន្ធក្នុងអត្រារៀងខ្លួនរយៈពេល ៩០ ថ្ងៃ
សហរដ្ឋអាមេរិក និងចិន នៅថ្ងៃចន្ទនេះ បានប្រកាសពីការព្រមព្រៀងគ្នាទម្លាក់ពន្ធក្នុងអត្រារៀងៗខ្លួនជាបណ្ដោះអាសន្នក្នុងរយៈពេល ៩០ សិន ក្រោយមន្រ្តីជាន់ខ្ពស់ទាំង ២ ជួបប្រជុំចរចាគ្នានៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស កាលពីចុងសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយនារសៀលម៉ោង ២ នេះ (ម៉ោងនៅទីក្រុងភ្នំពេញ) ពន្ធអាមេរិក ១៤៥ ភាគរយ លើទំនិញចិន នឹងត្រូវទម្លាក់ចុះ ៣០ ភាគរយ ខណៈពន្ធចិន ១២៥ ភាគរយ លើទំនិញអាមេរិក នឹងទម្លាក់ចុះមកត្រឹម ១០ ភាគរយ។ ការសម្រេចថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៤ ឧសភា តទៅ។
គេមើលឃើញថា នេះគឺជាជំហានដ៏ធំនៃការបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចចិន និងអាមេរិក ដែលបានធ្លាក់ចុះទៅក្នុងសង្រ្គាមពន្ធរាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចនៅចុងខែមករា ដើមឆ្នាំ។

ការព្រមព្រៀមថ្មី ធ្វើឡើងក្រោយមន្រ្តីជាន់ខ្ពស់អាមេរិក រួមមានរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងសភាពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានជួបចរចាពន្ធជាមួយមន្រ្តីជាន់ខ្ពស់ចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng។
ក្រៅតែពីនោះ សហរដ្ឋអាមេរិក និងចិន ក៏បាននិយាយផងដែរ ពួកគេក៏នឹង «បង្កើតយន្តការដើម្បីបន្តការពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


