ព័ត៌មានជាតិ
ទិវាចងចាំនឹងប្រារព្ធឡើង ក្នុងកម្រិតធំជាងឆ្នាំមុន ដោយមានអង្គទូត និង ពលរដ្ឋចូលរួមជិត១ម៉ឺននាក់
ទិវាចងចាំ នឹងត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ ក្នុងកម្រិតធំជាងឆ្នាំកន្លងទៅដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត១ម៉ឺននាក់។ ទិវានេះថ្នាក់ជាតិនឹងអញ្ជើញជាអធិបតី ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិភាក្សាម្តងទៀត ជុំវិញការរៀបចំទិវាចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១២ឧសភានេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រារព្វទិវាចងចាំថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យក្មេងជំនន់ក្រោយបានដឹងនិងយល់ឱ្យបានច្បាស់ពីរបបដ៏សហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។

ដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តថា ឆ្នាំនេះ ទិវាចងចាំនឹងត្រូវប្រារព្វធ្វើឡើងធំនិងអធិកអធមជាងឆ្នាំមុន ដោយថ្នាក់ជាតិ នឹងអញ្ជើញជាអធិបតី ហើយការងាររៀបចំត្រូវបានថ្នាក់ជាតិប្រគល់លទ្ធភាពឱ្យមករដ្ឋបាលរាជធានីភ្នំពេញយើងជាអ្នករៀបចំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ ព្រោះតែរាជធានីភ្នំពេញ បានរៀបចំប្រារព្វទិវានេះឡើងរាល់ឆ្នាំមានបទពិសោធន៍គ្រប់គ្រាន់។

ជាគម្រោងនឹងមានប្រជាពលរដ្ឋ បងប្អូនខ្មែរឥស្លាម តាជី យាយជីចូលរួមចំនួន៩០០០នាក់ ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។

លោក ឃួង ស្រេងបានបន្តថា គម្រោងរៀបចំទិវាចងចាំឆ្នាំនេះយើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយគិតទាំងអ្នកចូលរួមនិងចំណតរថយន្តផងដែរ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីដំណើរការទៅដោយភាពអធិកអធមនិងជោគជ័យ៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


