កីឡា
ស៊ីហ្គេម២០២៥ ប្រកាសថ្ងៃប្រកួតយកមេដាយដំបូងជាផ្លូវការ
អ្នករៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ បានកំណត់ថ្ងៃប្រកួតដណ្តើមមេដាយមាសជាផ្លូវការ ស្របពេលក៏បានបញ្ជាក់បន្ថែមជុំវិញការផ្សាយផ្ទាល់សម្រាប់អ្នកគាំទ្រកីឡាដើម្បីទស្សនា និងគាំទ្រអត្តពលិកដែលពួកគេចូលចិត្ត។

ទន្ទឹមនឹងនោះ អ្នករៀបចំបានកំណត់ខែតុលា សម្រាប់ការប្រកួតតេស្តសាកល្បងកីឡាស៊ីហ្គេម ដោយអនុញ្ញាតឲ្យមានការត្រៀមលក្ខណៈល្អសម្រាប់ការប្រកួតសំខាន់ៗ។
លោក Preecha Laloon អនុប្រធានអាជ្ញាធរកីឡានៃប្រទេសថៃ សម្រាប់ការអភិវឌ្ឍកីឡា និងវិទ្យាសាស្ត្រកីឡា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសកីឡាសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១៣។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នាទីស្នាក់ការអាជ្ញាធរកីឡាថៃ។
លោក Preecha បានបង្ហើបថា កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយនៃការងាររបស់ក្រុមការងារបច្ចេកទេស។ នេះរួមបញ្ចូលទាំងការរៀបចំ និងការសម្របសម្រួលសម្រាប់កន្លែងកីឡាដែលប្រើប្រាស់ក្នុងការប្រកួត ការកែសម្រួលសៀវភៅបទបញ្ជាការប្រកួត ផែនការផ្សព្វផ្សាយ និងការផ្សាយផ្ទាល់។

ការផ្សាយផ្ទាល់នឹងមានកីឡាចំនួន ២០ប្រភេទ។ កីឡាទាំងនោះរួមមានកីឡាអូឡាំពិក ១៣ប្រភេទ កីឡាយុទ្ធគុន ៦ប្រភេទ និងកីឡាប្រពៃណី ១ប្រភេទ។ ការប្រកួតដណ្ដើមមេដាយត្រូវបានគ្រប់ដណ្ដប់នៅទូទាំងខេត្តចំនួន៣ ដើម្បីធានាបាននូវការគ្របដណ្តប់អតិបរមា និងដើម្បីជៀសវាងការឃើញព្រឹត្តិការណ៍មេដាយច្រើនពេកក្នុងរយៈពេលតែមួយ។ ពិធីបើក និងបិទការប្រកួត នៅថ្ងៃទី០៩ និងថ្ងៃទី២០ ខែធ្នូ ដែលជាថ្ងៃមិនមានការប្រកួតដណ្ដើមមេដាយ។
លោកអនុប្រធានបានបន្ថែមថា ថ្ងៃប្រកួតដណ្ដើមមេដាយមាស ទី១ នៃស៊ីហ្គេម ឆ្នាំ២០២៥ គ្រោងធ្វើនៅថ្ងៃទី១០ ខែធ្នូ ចំពោះព័ត៌មានលម្អិតអំពីកីឡានឹងផ្អែកលើកាលវិភាគប្រកួត។
ក្រុមបច្ចេកទេសកីឡានឹងដំណើរការព្រឹត្តិការណ៍ប្រកួតតេស្តសាកល្បងកីឡាស៊ីហ្គេមនៅខែតុលា។ អ្នករៀបចំមិនទាន់បានកំណត់ពីវិញ្ញាសាកីឡាដែលត្រៀមរៀបចំឱ្យបានល្អនោះទេ ប៉ុន្តែកីឡាដែលមានលទ្ធភាពខ្ពស់គឺ វាយសី បាល់ទះ បាល់បោះ តេក្វាន់ដូ ជូជីតស៊ូ បាញ់កាំភ្លើង និងហែលទឹក៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ SEA GAMES Thailand 2025

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ