ព័ត៌មានជាតិ
ទោះបីថ្ងៃបុណ្យ ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត នៅដំណើរការធម្មតា
ការធ្វើបច្ចុប្បន្នភាពទន្និន័យជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅដំណើរការធម្មតានៅតាមមូលដ្ឋាន បើទោះបីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកក៏ដោយ។

លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពទន្និន័យជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៥នេះ គឺធ្វើឡើងពេញ២៦ថ្ងៃតែម្តង ដោយមិនគិតពីថ្ងៃសៅរិ៍ អាទិត្រ ឬថ្ងៃបុណ្យឈប់សម្រាកនោះឡើយ។ ជាក់ស្តែងនៅថ្ងៃនេះ គឺជាថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ក៏ក្រុមការងារនៅបន្តបំពេញការងារ ខណៈពលរដ្ឋជាច្រើនក៏នៅតែបន្តមកទទួលការធ្វើបច្ចុប្បន្នភាពទន្និន័យរបស់ខ្លួនផងដែរ។

លោកចៅសង្កាត់បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកបំពេញឯកសារ និងធ្វើបច្ចុប្បន្នភាពទន្និន័យជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវយកឯកសារ អត្ថសញ្ញាណបណ្ឌ ហើយអ្នកដែលមានកូនៗអាយុគ្រប់១៨ឆ្នាំក៏អាចមកចុះឈ្មោះបានផងដែរ។

ប្រជាពលរដ្ឋសាទរចំពោះ គ.ជ.ប ដែលបានរៀបចំការធ្វើបច្ចុប្បន្នភាព នៅថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាក ពីព្រោះពលរដ្ឋម្នាក់ៗ សុទ្ធសឹងតែមានការមមាញឹកច្រើនលើការប្រកបរបររកស៊ីទទួលទាន ក៏ដូចជាការបំពេញកិច្ចការងារ។ ប្រជាពលរដ្ឋលើកឡើងបន្តថា ការធ្វើបច្ចុប្បន្នភាព ពិតជាមានសារៈសំខាន់ណាស់ ព្រោះពលរដ្ឋម្នាក់ពីមួយឆ្នាំទៅមួយឆ្នាំមានភាពប្រែប្រួលពីរូបរាងកាយ ដូច្នេះ រយៈពេល១០ឆ្នាំ គឺមានការប្រែប្រួលខ្លាំង ត្រូវមកធ្វើបច្ចុប្បន្នភាពភាព និងថតរូបឡើងវិញ។

ពលរដ្ឋបន្តថា នេះជាការបំពេញកាតព្វកិច្ចក្នុងនាមពលរដ្ឋល្អក្នុងសង្គមជាតិ ពិសេសដើម្បីច្បាស់ការណ៍អំពីទន្និន័យត្រឹមត្រូវរបស់ខ្លួន សម្រាប់ការចូលរួមបោះឆ្នោតនៅថ្ងៃខាងមុខ ទាំងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្នាក់ជាតិ។
សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពទន្និន័យជីវមាត្រក្នុងបញ្ជីរឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ គឺធ្វើឡើងរយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


