ជីវិតកម្សាន្ដ
មហាជនបង្ហាញការសោកស្តាយ ក្រោយក្រុមអ្នកផលិតមាតិកាវ័យក្មេងដ៏ធំ “VEESA” ប្រកាសបញ្ចប់ទ្រនំរួមគ្នា
VEESA ដែលគេស្គាល់ថា កន្លែងប្រមូលផ្តុំដោយអ្នកផលិតមាតិកាវ័យក្មេង ឆ្នើម និងល្បីឈ្មោះជាច្រើនរូប បានបិទបញ្ចប់ដំណើររួមគ្នាលើវិថីផលិតវីដេអូក្រោមដំបូលមួយនេះហើយ កាលពីម្សិលមិញនេះ ខណៈអ្នកគាំទ្រក្រុមអ្នកផលិតមាតិកាគ្រប់រូប បង្ហាញការសោកស្តាយជាពន់ពេក។

VEESA បង្កើតឡើងតាំងពីចុងឆ្នាំ២០១៩ ដោយបុគ្គល ៣រូប រួមមានលោក ហេង វិសាល, ហេង វាសនា និងលោក ហ្វូ ។ ជាច្រើនឆ្នាំលើវិថី Social Media តាមរយៈសកម្មភាពនានា ក្រុមដ៏ធំនៃអ្នកផលិតមាតិកាមួយនេះ បានផ្តល់នូវការកម្សាន្តជាច្រើនដល់អ្នកទស្សនា ហើយតាមរយៈការគាំទ្រកន្លងមក VESSA អាចចាត់ទុកជាក្រុមអ្នកផលិតកាវ័យក្មេងដ៏ជោគជ័យផងដែរ ខណៈសមាជិកម្នាក់ៗ សុទ្ធតែឆ្នើម និងលេចធ្លោលើបណ្តាញទំនាក់ទំនងសង្គម និងកិច្ចការក្នុងសង្គម។
មិនតែប៉ុណ្ណោះ មនុស្សមួយក្រុមធំនេះ បានធ្វើឱ្យមហាជនមើលឃើញចំណុចតូចៗ និងទទួលស្គាល់នូវគុណតម្លៃរបស់ខ្លួន តាមរយៈសកម្មភាពផ្តើមពីចំណុចតូចៗ មិនថា សាមគ្គីភាព ទស្សនៈ ការតស៊ូ ឬជាការចែករំលែក និងសាបព្រួសអំពើល្អនោះទេ។ ដោយសារតែចំណុចទាំងអស់នេះ VEESA ត្រូវបានមហាជនចាត់ទុកជាគំរូសម្រាប់យុវវ័យ ក្នុងការរួមបង្កើតមាតិកាថែមទៀតផង។
ដ្បិតមានឈ្មោះបោះសំឡេងលើវិថីអ្នកផលិតមាតិកា តែស្ថាបនិក VEESA សុខៗស្រាប់តែប្រកាសថា បិទបញ្ចប់ទ្រនំដ៏ធំនៃក្រុមអ្នកផលិតមាតិកាមួយនេះ ក្រោមហេតុផលធំ២ ៖
១. ព្រោះតែមាតិកាបច្ចុប្បន្នរបស់ VEESA ហាក់ដូចជាហួសសម័យ ខណៈអ្នកផលិតមាតិកាប្រភេទនេះមានច្រើន។
២. លោក ហេង វិសាល សារភាពថា VEESA ពុំមានថវិកាដើម្បីបន្តដំណើរវែងឆ្ងាយទៀតឡើយ។
ទោះបីជា VEESA លែងជ្រកក្រោមទ្រនំតែមួយ តែគ្រប់សមាជិកគ្រប់រូប ជាអ្នកផលិតមាតិកាស្រាប់ទៅហើយ និងនៅតែបន្តផលិតមាតិកាផ្ទាល់ខ្លួនជាធម្មតា ហើយអ្វីដែលខុសប្លែក គឺគ្រាន់តែអ្នកទាំងនេះ រំសាយទ្រនំដែលធ្លាប់មានភារកិច្ចដើររួមគ្នាប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


