ព័ត៌មានជាតិ
មន្ត្រីកសិកម្មលើកឡើងថា កសិករចាំបាច់អនុវត្តវិធីសាស្ត្រចម្រុះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើថ្នាំពុល
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ២ ចំណុចសំខាន់ៗ ដើម្បីលើកស្ទួយកសិកម្មប្រកបដោយចីរភាព កាត់ជួយបន្ថយ ឬបំបាត់ការពឹងផ្អែកលើថ្នាំពុល។

លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា ការប្រើប្រាស់ថ្នាំពុលគីមីលើដំណាំស្រូវយ៉ាងលើសលប់បានបង្កការប្រឈមយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន គុណភាពដី សុខភាពដំណាំ ហើយចុងក្រោយប៉ះពាល់ដល់ជីវភាពរបស់កសិករ។
ក្នុងនោះ ដើម្បីលើកស្ទួយកសិកម្មប្រកបដោយចីរភាព និងការពារធនធានធម្មជាតិ កសិករគឺចាំបាច់ត្រូវតែអនុវត្តន៍នូវវិធីសាស្ត្រចម្រុះ ដែលជួយបន្ថយ ឬបំបាត់ការពឹងផ្អែកលើថ្នាំពុល។
លោកថា នេះបានបង្ហាញពីវិធានការជាក់ស្តែងដែលផ្តោតលើការកែលម្អសុខភាពដី សុខភាពដំណាំ និងការរក្សាតុល្យភាពបរិស្ថាន ដើម្បីបន្ថយការប្រើថ្នាំពុល ខណៈពេលដែលថែរក្សា ឬបង្កើនទិន្នផលស្រូវ និងប្រាក់ចំណូលរបស់កសិករ។
ទី១ ជាវិធានការដែលនាំឱ្យមានការកាត់បន្ថយ ឬលែងបាញ់ថ្នាំស្មៅ កសិករចាំបាច់ត្រូវរៀបចំដីឱ្យបានល្អ ចាំស្មៅដុះខ្លះសិនចាំភ្ជួរ ដាក់ជីសរីរាង្គទ្រាប់បាតដែលជួយឱ្យដីល្អ និងដុះតែស្មៅដែលស្រួលយកចេញឬងាយស្រួលកម្ចាត់។ មួយវិញទៀត ត្រូវរៀបដីឱ្យស្មើ ដោយសារកន្លែងខ្ពស់មានស្មៅដុះ ត្រូវយកស្មៅចេញដោយដៃនិងឧបករណ៍ជំនួយ បើចាំបាច់ត្រូវតែបាញ់ថ្នាំស្មៅគឺបាញ់ឱ្យចំគោលដៅ។

ទី២ វិធានការដែលនាំឱ្យមានការកាត់បន្ថយ ឬអាចឈានដល់ការឈប់ប្រើថ្នាំសត្វល្អិត និងថ្នាំគីមីការពារដំណាំផ្សេងទៀត ក្នុងនោះកសិករចាំបាច់ត្រូវតែ បង្កលក្ខខណ្ឌឱ្យឫសដំណាំ និងដំណាំដុះលូតលាស់បានល្អតាមវិធីសាស្រ្តកាត់បន្ថយ ឬឈប់ប្រើថ្នាំកសិកម្ម។
ជាក់ស្តែង ការមិនបាញ់ថ្នាំកសិកម្មក៏ជួយមិនឱ្យស្រូវរងនូវភាពពុល ដែលធ្វើឱ្យស្រូវមានសុខភាពល្អ និងនាំឱ្យស្រូវដុះមកមានកម្លាំងពេញ។ មួយវិញទៀតការព្រោះស្តើង ក៏នាំឱ្យស្រូវមានចន្លោះគុម្ពអាចលូតលាស់ឫស ទទួលបានទឹក ជី និងខ្យល់ហើយស្លឹកទទួលបានពន្លឺគ្រប់គ្រាន់ដែលនាំឲ្យស្រូវមានសុខភាពល្អ, ការទុកឱ្យមានចង្អូរខ្វាត់ខ្វែងជួយកាត់បន្ថយការផ្ទុះឡើងកត្តាចង្រៃ ងាយស្រួលគ្រប់គ្រងទឹក និងងាយស្រួលដើរត្រួតពិនិត្យស្រែ។ ការទុកឱ្យស្រែមានទឹកតិចហើយមានស្ងួតសើម នាំឱ្យមានខ្យល់ចូលក្នុងដីដែលជួយឱ្យឫសដុះបានល្អ និងសត្វល្អិតក្នុងដី។

លោក បន្ថែមថា ការបង្កលក្ខខណ្ឌឱ្យសត្វមានប្រយោជន៍កើតមានឡើងក្នុងស្រែជាពិសេសកង្កែបដែលជួយការពារស្រូវ។ ការបាញ់ថ្នាំការពារ ដូចជា ថ្នាំពុលធម្មជាតិ ទឹកខ្មេះ អង្កាមជាដើម ជួយការពារស្រូវដោយបណ្តេញសត្វល្អិតមិនឱ្យមកជិត ព្រមទាំងការចុះត្រួតពិនិត្យស្រែឱ្យបានទៀងទាត់ដើម្បីចាត់វិធានការការពារទាន់ពេល និងកម្ចាត់ទាន់នៅតិចដោយប្រើប្រាស់វិធីសាស្រ្តមេកានិក និងវិធីសាស្រ្តផ្សេងទៀតដែលមិនមែនជាថ្នាំកសិកម្ម មិនតែប៉ុណ្ណោះការបាញ់ថ្នាំកសិកម្មជាជម្រើសចុងក្រោយ ដោយបានឱ្យចំគោលដៅ និងបាញ់តែថ្នាំដែលអនុញ្ញាត្តិឱ្យប្រើ។
បើតាមលោក យ៉ង សាំងកុមារ វិធានការទាំងអស់បើអនុវត្តឱ្យបានត្រឹមត្រូវ និងផ្គុំចូលគ្នានឹងចូលរួមចំណែកលើកស្ទួយសុខភាពដំណាំ និងការពារដំណាំពីការបំផ្លាញដែលប៉ះពាល់ខ្លាំងដល់ផលិតកម្ម និងប្រាក់ចំណូលកសិករ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


