ព័ត៌មានអន្ដរជាតិ
ថៃ កំពុងផ្ទុះកូវីដខ្លាំងណាស់! សប្តាហ៍មុន ឆ្លងជាង ៣ម៉ឺននាក់ ភាគច្រើននៅបាងកក
ស្ថានការណ៍ឆ្លងរាលដាលជំងឺកូវីដ១៩រលកថ្មី កំពុងវាយលុកខ្លាំងណាស់នៅប្រទេសថៃ ដោយរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ពោលគឺគិតចាប់ពីថ្ងៃទី១១ដល់១៧ខែឧសភា មានមនុស្សឆ្លងរហូតដល់ទៅ ៣៣ ០៣០ករណី ខណៈគ្រាន់តែរាជធានីបាងកក មានអ្នកឆ្លងដល់ទៅ ៦ ២៩០ករណីទៅហើយ។

ក្នុងនោះក៏មានរបាយការណ៍អំពីមនុស្សស្លាប់២នាក់ផងដែរ ប៉ុន្តែគេជឿថា កាលពីសប្តាហ៍មុន មនុស្សស្លាប់ដោយសារជំងឺកូវីដ១៩អាចមានដល់ទៅជាង១០នាក់ឯណោះ គ្រាន់តែមិនទាន់បញ្ជាក់ជាផ្លូវការ។
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២០ខែឧសភាឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង, បន្ទាប់ពីបាងកក ខេត្តដែលមានការឆ្លងកូវីដច្រើនជាងគេគឺ Chon Buri (២ ៥៧៣ករណី), Rayong (១ ៦៨០ករណី), Nonthaburi (១ ៤៨២ករណី) និង Samut Prakan (១ ៤៤២ករណី)។

ករណីឆ្លងថ្មីនេះគឺកើនលើសទ្វេដង បើធៀបនឹងមនុស្សឆ្លងនៅសប្តាហ៍មុននោះទៀត (៥-១១ខែឧសភា) ដែលថៃបានកត់ត្រាអ្នកឆ្លងកូវីដជាង ១៦ ០០០ករណី។
ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញថៃព្រមានថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត នោះបានន័យថា តួលេខមនុស្សឆ្លងជំងឺកូវីដ១៩ នឹងហក់ឡើងទ្វេដង នាពេលខាងមុខទៀត។

សូមជម្រាបថា បើយោងតាមតួលេខផ្លូវការពីមជ្ឈមណ្ឌលព័ត៌មានកូវីដ១៩របស់រដ្ឋាភិបាលថៃ, ករណីឆ្លងជំងឺនេះ បានកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានមនុស្សឆ្លងសរុប ៧១ ០៦៧ នាក់ និងស្លាប់ ១៩នាក់ចន្លោះថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៤ខែឧសភា ដ្បិតតួលេខក្រៅផ្លូវការ កើនខ្ពស់ហួសនេះក៏ដោយ។
ករណីឆ្លងកូវីដ១៩នៅប្រទេសថៃផ្ទុះខ្លាំង ជាពិសេសបន្ទាប់ពីចប់ពិធីបុណ្យសង្ក្រាន្ត ដោយក្នុងអំឡុងពេលនោះ ចំនួនករណីឆ្លងបានកើនឡើងជាលំដាប់ ភាគច្រើនជាប្រភេទ Omicron XEC ថ្មីដែលឆ្លងលឿនជាងមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់១៩នាក់ និងឆ្លងជាង ៧ម៉ឺននាក់នៅថៃ ព្រោះរលកថ្មីនៃជំងឺកូវីដ១៩
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


