ព័ត៌មានអន្ដរជាតិ
EU ដាក់ទណ្ឌកម្មលើកទី១៧លើរុស្ស៊ី ផ្ដោតលើចំណាត់ការធំៗចំនួន៤
សហភាពអឺរ៉ុប(EU) បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី១៧ប្រឆាំងនឹងរុស្ស៊ី ដោយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការទ្រទ្រង់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ វិធានការចុងក្រោយដែលត្រូវបានអនុម័តកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥ ផ្តោតលើការរុះរើកងនាវាប្រេងខុសច្បាប់របស់រុស្ស៊ី ចំណាត់ការទាក់ទងនឹងអាវុធគីមី សិទ្ធិមនុស្ស និងការគំរាមកំហែងបច្ចេកវិទ្យា។
ចំណាត់ការទាំង៤ នៃទណ្ឌកម្មក្នុងកញ្ចប់លើកទី១៧របស់ EU មានដូចជា៖
១.ការដាក់ទណ្ឌកម្មលើកងនាវាដឹកប្រេង
- កំណត់គោលដៅនាវាដឹកប្រេងសម្ងាត់របស់រុស្ស៊ី ដែលធ្លាប់លួចគេចពីទណ្ឌកម្ម និងលក់ប្រេងខុសច្បាប់។
- នាវាចំនួន១៨៩គ្រឿង ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុប។
- ទណ្ឌកម្មលើក្រុមហ៊ុនជាច្រើន (ទាំងនៅក្រៅប្រទេសរុស្ស៊ី) ដែលកាន់កាប់ ធានា ឬគ្រប់គ្រងនាវាទាំងនោះ។
- មានគោលបំណងអនុវត្តការកំណត់តម្លៃប្រេងរុស្ស៊ីមិនឲ្យលើសពី៦០ដុល្លារក្នុងមួយប៉ារ៉ែល ដែលអនុម័តដោយ EU និង G7។
២. ការដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គល
- មនុស្ស និងអង្គភាពថ្មីជាង ១៣០ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលមានដូចជា មន្ត្រីរុស្ស៊ី ក្រុមហ៊ុនផ្គត់ផ្គង់យោធា និងក្រុមហ៊ុនបរទេសដែលជួយរុស្ស៊ី (ពីប្រទេសចិន បេឡារុស្ស អ៊ីស្រាអែល ជាដើម)។
- ទ្រព្យសម្បត្តិរបស់ពួកគេទាំងនោះ ត្រូវបានបង្កក ហើយពួកគេមិនអាចធ្វើអាជីវកម្មនៅក្នុងសហភាពអឺរ៉ុបបានទេ។
៣. ការត្រួតពិនិត្យពាណិជ្ជកម្ម និងការនាំចេញ
- ហាមឃាត់ទំនិញបន្ថែមទៀត (ទំនិញស៊ីវិលដែលអាចជួយដល់យោធារបស់រុស្ស៊ី) ដូចជា គ្រឿងអេឡិចត្រូនិក ឧបករណ៍ម៉ាស៊ីន កម្មវិធីកុំព្យូទ័រ-ទូរសព្ទ និងគ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើក។
- រឹតបន្តឹងច្បាប់ ដើម្បីការពារការនាំចេញដោយប្រយោល (ដូចជាការផ្ញើតាមប្រទេសទីបី)។
៤. វិធានការប្រឆាំងនឹងការគេចវេះ
- ផ្តោតលើការបញ្ឈប់បណ្តាប្រទេសនិងក្រុមហ៊ុន ដែលជួយរុស្ស៊ីឲ្យជៀសផុតពីការដាក់ទណ្ឌកម្ម។ ឧទាហរណ៍៖ រុស្ស៊ីប្រើទង់ជាតិកប៉ាល់ក្លែងក្លាយពីប្រទេសដូចជា សៀរ៉ាឡេអូន ឬឥណ្ឌា ដែលទាមទារឲ្យសហភាពអឺរ៉ុបត្រូវសហការជាមួយប្រទេសទាំងនោះដើម្បីបញ្ឈប់សកម្មភាពបែបនេះរបស់រុស្ស៊ី។
- តាមដានក្រុមហ៊ុននាំចេញ (ដូចជា ក្រុមហ៊ុននៅក្នុងប្រទេសតួកគី ឬអេមីរ៉ាតអារ៉ាប់រួម) ដែលផ្ញើរបស់ហាមឃាត់ទៅរុស្ស៊ី។
- បន្ថែមការអនុវត្តច្បាប់ថ្មីដើម្បីដាក់ទណ្ឌកម្មអ្នកជួយរុស្ស៊ី សូម្បីតែប្រទេសនៅក្រៅអឺរ៉ុបក៏ដោយ។
ពាក់ព័ន្ធនឹងវិធានការថ្មីទាំងបួននេះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្លុក ក្នុងការបង្កើនសម្ពាធលើរុស្ស៊ី ដោយបញ្ជាក់ថា ចំណាត់ការទាំងនេះមានគោលបំណងបង្អាក់បណ្តាញហិរញ្ញវត្ថុ និងភស្តុភារដែលទ្រទ្រង់ការធ្វើសង្រ្គាមរបស់ក្រុងមូស្គូ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


