Connect with us

ព័ត៌មានជាតិ

សមាជិកប.ស.ស អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យហ្លួងម៉ែ ដោយឥតគិតថ្លៃ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា សមាជិកប.ស.ស អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺមហារីក ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុករបស់ មន្ទីរពេទ្យហ្លួងម៉ែ បានបញ្ជាក់ថា ការព្យាបាលជំងឺមហារីក ឥតគិតថ្លៃនេះ ធ្វើឡើងដោយម៉ាស៊ីនបញ្ចាំងកាំរស្មី True Beam ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយប្រកបដោយភាពរហ័ស សុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់។ មន្ទីរពេទ្យហ្លួងម៉ែ មានទីតាំង ផ្លូវលេខ១០៩ ភូមព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈលេខ ០១០ ២២៨ ៩៦៥។

សូមជម្រាបថា មន្ទីរពេទ្យហ្លួងម៉ែ ផ្តល់នូវសេវាព្យាបាល ថែទាំ និងពិនិត្យសុខភាពទូទៅយ៉ាងទូលំទូលាយ ជាពិសេសផ្តោតសំខាន់ទៅលើការព្យាបាលជំងឺមហារីកគ្រប់ប្រភេទ ដោយបច្ចេកវិទ្យាទំនើប ជាមួយវេជ្ជបណ្ឌិតឯកទេសដែលមានជំនាញវិជ្ជាជីវៈខ្ពស់ ធានាបាននូវសុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់បំផុត​ ជូនដល់អ្នកជំងឺប្រកបដោយទំនុកចិត្ត និងក្តីសង្ឃឹម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម