Connect with us

ព័ត៌មានជាតិ

ព្រះបរមរាជវាំងឱ្យសមត្ថកិច្ចប្រើវិធានការច្បាប់ចំពោះជនក្លែងព្រះនាមហ្លួងម៉ែ លើបណ្ដាញសង្គម

បានផុស

នៅ

ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានប្រាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចប្រើវិធានការច្បាប់ចំពោះជនណាដែលបានក្លែង និងលួចប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ លើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង បានទម្លាយឱ្យដឹងថា មានជនអនាមិក បានបង្កើតគណនីហ្វេសប៊ុក ដែលបានបង្ហោះចែកចាយលើបណ្តាញទំនាក់ទំនងសង្គម ហើយដោយបានប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ចំពោះគណនីទាំងនេះ ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធ និងអះអាងថា មិនមែនជាគណនីផ្លូវការរបស់ហ្លួងម៉ែឡើយ។

បើតាមក្រសួងព្រះបរមរាជវាំង មានតែវេបសាយចំនួន២ប៉ុណ្ណោះ ដែលបានប្រើជាផ្លូវការរបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គឺវេបសាយទី១ www.norodomsihamoni.org/ និងទី២ គឺ  www.norodomsihanouk.info/

ក្រៅពីវេបសាយផ្លូវការទាំង២ខាងលើ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ក៏ដូចជាក្រសួងព្រះបរមរាជវាំងឡើយ។

ភ្ជាប់នឹងការបញ្ជាក់នេះ ក្រសួងព្រះបរមរាជវាំង បានប្រាប់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ វិនាទី មុន

ព្រះបរមរាជវាំងឱ្យសមត្ថកិច្ចប្រើវិធានការច្បាប់ចំពោះជនក្លែងព្រះនាមហ្លួងម៉ែ លើបណ្ដាញសង្គម

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

សម្ដេច​ប៉ាប Leo ប្រាប់​ថា​បើកទ្វារ​បុរីវ៉ាទីកង់ឲ្យ​រុស្ស៊ី-អ៊ុយក្រែន​ធ្វើ​ជា​កន្លែង​ចរចា​សន្ដិភាព

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ថៃ មានអ្នកស្លាប់ជាបន្ត ដោយសារកូវីដ ខណៈមនុស្សអាយុចន្លោះ ៣០-៣៩ឆ្នាំ ងាយឆ្លងវីរុសបំប្លែងថ្មីបំផុត

កីឡា១៣ នាទីutes មុន

ប្រាក់​ មុន្នីឧត្តម កំពុងឈរ​លើគេជាបេក្ខភាពឈ្នះស្បែកជើងមាស ពាន«Hun Sen Cup»

សេដ្ឋកិច្ច១៥ នាទីutes មុន

រដ្ឋចាប់ផ្ដើមប្រមូលពន្ធផ្លូវរថយន្ត នៅខែមិថុនាខាងមុខនេះ

Sokha Hotels

ព័ត៌មានពេញនិយម