ព័ត៌មានជាតិ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ
ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានរៀបចំប្រកួតប្រជែងការតែងនិពន្ធរឿងខ្លី និងកំណាព្យក្រោមប្រធានបទ “បញ្ញាជនក្នុងសម័យឌីជីថល” ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ អក្សរសិល្ប៍ និងការតែងនិពន្ធនៅកម្ពុជា។ នេះបើតាមការប្រកាសរបស់ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បើតាមប្រភពដដែលបញ្ជាក់ថា តាមរយៈប្រធានបទខាងលើ វណ្ណកម្មអក្សរសិល្ប៍នឹងអាចផ្សារភ្ជាប់មជ្ឈដ្ឋានប្រជាជនទៅនឹងសង្គមជាក់ស្តែង ដែលវិទ្យាសាស្រ្តកំពុងតែរីកចម្រើន ពោល គឺអនុវត្តកិច្ចការ ឬការៀនសូត្រទទួលបានផលរហ័សស្របតាមលក្ខណៈបច្ចេកទេស។ សម្រាប់លក្ខខណ្ឌចូលរួមប្រកួត គឺអាចចូលរួមបានសម្រាប់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានសញ្ជាតិខ្មែរ អាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ។
អត្ថបទប្រកួតប្រជែងនឹងមើលទៅលើលក្ខខណ្ឌ ២ចំណុច គឺលក្ខខណ្ឌស្នាដៃ និងលក្ខខណ្ឌវិនិច្ឆ័យសំណេរ។ ទី១ លក្ខខណ្ឌស្នាដៃ មានដូចជា អត្ថបទរឿងខ្លី មានពី៥ ទៅ១០ទំព័រ ឬកំណាព្យមាន ៣០ ទៅ៥០ល្បះ។ អត្ថបទជា Microsoft word & PDF ពុម្ពះអក្សរ Khmer OS Siemreap ដែលមានទំហំ ១២។ ចំពោះការតម្រឹមគែម និងគម្លាតបន្ទាត់ Alignment: Justified និង Line Spacing: Single។ ការកំណត់ទំព័រ Top 1.5cm, Bottom 1.5cm, Left 2.00cm, Right 1.5cm។

រីឯ លក្ខខណ្ឌវិនិច្ឆ័យសំណេរ គណៈកម្មការវាយតម្លៃនឹងងពិនិត្យអត្ថបទប្រកួតលើ អត្ថរូប អត្ថន័យ និងអត្ថរស។ អត្ថរូប៖ រចនាបថ ពាក្យពេចន៍ ឃ្លោងឃ្លា ល្បះ (ចៀសវាងប្រើពាក្យអសុរោះ ឬអាសអាភាស)។ អត្ថន័យ៖ ខ្លឹមសារស្នេហាជាតិ អប់រំ លើកតម្កើង គាំទ្រ សរសើរ ចូលរួមផ្សព្វផ្សាយ…។ អត្ថរស៖ រសជាតិអណ្តែតអណ្តូង កម្សត់ អង់អាចក្លាហាន កំប្លែង ជីវភាពរស់នៅ ការរៀបរាប់ពីទេសភាពធម្មជាតិ ព្រៃព្រឹក្សា បក្សាបក្សី…។
សូមជម្រាបថា ម្ចាស់ជ័យលាភីពីការប្រកួតប្រជែងទាំងផ្នែករឿងខ្លី និងកំណាព្យ នឹងទទួលបានលិខិតបញ្ជាក់ រួមទាំងរង្វាន់ដូចជា៖ ជ័យលាភីលេខ១ ទទួលបាន ១,៥០០,០០០រៀល, លេខ២ ទទួលបាន ១,០០០,០០០រៀល, លេខ៣ ទទួលបាន ៨០០,០០០រៀល ចំណែកលេខ ៤ និងលេខ៥ ទទួលបានរង្វាន់លើកទឹកចិត្ត។
អត្ថបទប្រកួតប្រជែង ចាប់ផ្តើមទទួលពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ បេក្ខជន អាចផ្ញើអត្ថបទជា Microsoft word & PDF ដោយភ្ជាប់ជាមួយអត្តសញ្ញាណ, CV, រូបថត ៤x៦ តាមរយៈតេឡេក្រាម ០១២ ៦៥៨ ៧៥៨៕


-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៦ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក