ព័ត៌មានអន្ដរជាតិ
យន្តហោះប្រណីតដែលសែរាជវង្សកាតា ប្រទានឲ្យលោក ត្រាំ បានដល់ដៃ អាមេរិក ហើយ
ដ្បិតមានការរិះគន់ដូចទឹកបាក់ទំនប់ក៏ដោយ ទីបំផុតសហរដ្ឋអាមេរិក ទទួលបានយន្តហោះប្រណីត Boeing 747 ដែលជាព្រះរាជអំណោយប្រទានដោយសែរាជវង្សកាតា ជូនលោកដូណាល់ ត្រាំ ហើយ។

តាមការចុះផ្សាយរបស់ AFP, អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធទី២១ខែឧសភាឆ្នាំ២០២៥ថា «រដ្ឋមន្ត្រីការពារជាតិ បានទទួលយកយន្តហោះ Boeing 747 ពីប្រទេសកាតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់សហព័ន្ធទាំងអស់។ យ៉ាងណា យន្តហោះនេះនឹងត្រូវកែកុននិងធ្វើទំនើបកម្មបន្ថែមទៀតសិន មុនពេលយកទៅប្រើជាផ្នែកមួយនៃយន្តហោះ Air Force One ដែលជាមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសផ្លូវការរបស់លោកប្រធានាធិបតី»។
Boeing 747 ត្រូវការពេលច្រើនឆ្នាំទៀត ដើម្បីបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពបន្ថែមសម្រាប់ដឹកប្រធានាធិបតី រួមទាំងសមត្ថភាពក្នុងការទប់ទល់នឹងរលកសញ្ញាអេឡិចត្រូម៉ាញ៉េទិច ពីការផ្ទុះនុយក្លេអ៊ែរ និងការចាក់សាំងនៅលើអាកាសផងដែរ។

រឿងរ៉ាវពាក់ព័ន្ធយន្តហោះនេះ បានទាក់ទាញការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រជាធិបតេយ្យ ក្នុងនោះរួមមានទាំងមេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភា លោក Chuck Schumer និងអ្នកតំណាង Adam Schiff ផងដែរ ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតលើការបំពានរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មន្ត្រីអាមេរិកពីការទទួលយកអំណោយពីរដ្ឋាភិបាលបរទេសដោយគ្មានការយល់ព្រមពីសភា។
ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំ បានចេញមុខនិយាយការពារខ្លួន ដោយប្រកាសក្តែងៗថា បើមិនព្រមទទួលយកព្រះរាជអំណោយដ៏សប្បុរសនេះ មានតែមនុស្សឆ្កួត! លោកប្រាប់ទៅអ្នកកាសែតនៅសេតវិមានកាលពីថ្ងៃទី១២ខែឧសភាថា «មានតែមនុស្សឆ្កួតប៉ុណ្ណោះដែលមិនព្រមទទួលយកព្រះរាជអំណោយនេះ។ វាជាកាយវិការនៃសុច្ឆន្ទៈ ខ្ញុំមិនបដិសេធការផ្តល់ជូនបែបនេះទេ។ បើឆ្លើយថាទេ នោះខ្ញុំជាមនុស្សល្ងង់បាត់ហើយ តែយើងក៏មិនចង់ទទួលយកយន្តហោះថ្លៃៗបែបនេះដោយទទេៗដែរ»។
សូមជម្រាបជាថ្មី យន្តហោះតម្លៃប្រហែល ៤០០លានដុល្លារមួយគ្រឿងនេះ នឹងត្រូវបរិច្ចាគទៅបណ្ណាល័យប្រធានាធិបតីរបស់លោកត្រាំនាពេលអនាគត សម្រាប់ដាក់តាំងបង្ហាញក្រោយចាកចេញពីសេតវិមាន ដែលស្រដៀងទៅនឹងបណ្ណាល័យរបស់អតីតប្រធានាធិបតី Ronald Reagan ដែលរក្សាទុកយន្តហោះ Air Force One ស៊េរីចាស់ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ បើមិនទទួលអំណោយយន្តហោះប្រណីតតម្លៃ ៤០០លានពីកាតា មានតែមនុស្សឆ្កួត!
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


