Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ការងារ​ដ៏​មាន​តម្លៃ​របស់​សមត្ថកិច្ចនគរបាល គួរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ

បានផុស

នៅ

លោក​ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា “ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ច​នៅ​តែ​បម្រើ និង​ការពារ​ប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។

ការ​លើក​ឡើង​បែប​នេះ បាន​ធ្វើ​ឡើងក្នុងឱកាស​ដែលប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​រូបនេះ​បានអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ” នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារ​សៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងផែនការងារសេនាធិការដែលជាតំណាង​លោក​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងស្នងការរង អធិការខណ្ឌទាំង១៤ អធិការរងទទួលការងារប្រតិកម្មរហ័សនៃខណ្ឌទាំង១៤ រួមទាំងលោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីអធិការរង ទទួលការងារប្រតិកម្មរហ័ស លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្ត្រីពាក់ព័ន្ធមួយទៀត សរុបចំនួន ១៥០នាក់។

ទន្ទឹម​នឹង​ការ​កោតសរសើរ​ការងារ​ដ៏​មាន​តម្លៃ​របស់​សមត្ថកិច្ចនគរបាល ក៏​ដូច​ជា​កងកម្លាំង​គ្រប់​ប្រភេទ លោក ប៉ែន បូណា បាន​ជំរុញ​ឱ្យ​សមត្ថកិច្ចបង្កើនការ​ផ្សព្វផ្សាយ​តាម​បែប​បុរេសកម្ម​អំពី​សកម្មភាព​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ជូន​ប្រជាពលរដ្ឋ​បានជ្រាប។ បើ​តាម លោក ប៉ែន បូណា ការងារ​នេះ​មាន​សារ​សំខាន់​ណាស់ ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​សមត្ថកិច្ច​នគរបាល​ផង ក៏​ដូច​ជា​បន្សាប​ព័ត៌មាន​បំផ្លើស​បំភ្លៃ​នានា ដែលមានចេតនាវាយប្រហារ​មក​លើ​សមត្ថកិច្ច​ផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៦ វិនាទី មុន

លោក ប៉ែន បូណា ៖ ការងារ​ដ៏​មាន​តម្លៃ​របស់​សមត្ថកិច្ចនគរបាល គួរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន សែន រំលែកផ្ញើសាររំលែកទុក្ខដល់វៀតណាម ចំពោះការបាត់បង់អតីតប្រធានាធិ​បតី ជិន ឌឹកលឿង

កីឡា២ ម៉ោង មុន

ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេបំផុតក្នុងពាន​សម្តេច​តេជោ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បវរកញ្ញាវៀតណាម​ Thuy Tien ជាប់​ទោស​ហើយ ត្រូវ​អស់​​មកុដទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកស្ម័គ្រចិត្តអន្តរជាតិមកពីអូស្ត្រាលី ១៥០ នាក់ ជួយសង់ផ្ទះថ្មី ១៣ ខ្នង ជូនពលរដ្ឋខ្វះខាតនៅជាយរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម