Connect with us

កីឡា

Nick Taylor ចាត់​ទុក​​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ល្អ​បំផុតនៅ​កម្ពុជា ដោយ​មាន​អ្វី​គ្រប់យ៉ាង

បានផុស

នៅ

ខ្សែ​បម្រើ​ការពារ​ខ្មែរ-អាមេរិក Nick Taylor បានលើក​ឡើង​ពី​លក្ខណៈ​សម្បត្តិ​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​រូប​គេចាត់​ទុក​ជា​ក្លិប​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កីឡាករ Nick Taylor
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល ​២០២៤-២៥ កីឡាករ Nick Taylor បាន​លើកឡើង​ថា វា​ជា​រដូវ​កាល​មួយ​វែង​ដ៏​អស្ចារ្យ​​ដែល​ក្រុម​បាន​​លេង​ជាង​ ៥០​ ប្រកួត និង​ទី​បំផុត​ទទួល​បាន​ភាព​រីក​រាយ​តាម​រយៈ​ការឈ្នះ​ជើង​ឯក​លីគ។ អ្វី​ដែល​កាន់​តែ​ពិសេស​គឺ​ការ​លើក​ពានលីគ​​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​រាប់​ពាន់​នាក់។

ថ្នាក់​ដឹក​នាំ​ក្លិប​អបអរក្នុង​ការ​លើក​ពាន

កីឡាករ​បាន​និយាយ​ថា ៖«​ប្រាកដ​ណាស់ ខ្ញុំ​គិត​ថា ​កីឡាករ​យើង​មាន​គុណភាព​ច្រើន។ យើង​ជា​ក្រុម​ដ៏​ល្អ ​ខ្ញុំ​មិន​ដឹង​​ថា ពន្យល់​ដូច​ម្តេច​ទេ តែយើង​ជា​ក្រុម​ខ្លាំង។ កីឡាករជា​ច្រើន​មាន​គុណភាព មិន​មែន១១​នាក់ ឬ​១៥​នាក់​ទេ តែ​កីឡាករ​ភាគ​ច្រើន​គឺ​​ល្អ។ វា​ជា​ការ​ប្រកួត​ប្រជែង​ដ៏តាន​​តឹង ហើយ​កីឡាករ​អាច​លេង​បាន​យ៉ាង​ល្អ»។

ការឈ្នះ​ពាន​លីគ​រដូវ​កាល​២០២៤-២៥

«ខ្ញុំ​គិត​ថា​ ​ភាព​ខ្លាំង​​​របស់​យើង​ក្នុង​ឆ្នាំ​នេះ​គឺ​យើង​មាន​ការ​ប្រកួត​ជាង​៥០​លើក។ កីឡាករ​ជា​ច្រើន​បាន​លេង កីឡាករ​ជា​ច្រើន​មានសមត្ថភាព​ និង​​បាន​បង្ហាញ​ខ្លួន​លើ​ទី​លាន។ ទាំង​នេះ​ហើយ​ដែល​ជា​ភាព​ខ្លាំង​របស់​យើង​រហូត​បាន​ឈ្នះ​ជើង​ឯក​លីគ​ឆ្នាំ​នេះ។ យើង​​មាន​ក្រុម​ការងារ​គ្រូ​បង្វឹក​ដ៏​ល្អ យើង​មាន​ថ្នាក់​ដឹក​នាំ​ដ៏​ល្អ។ ក្លិប​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ ដូច្នេះ​ច្បាស់​ណាស់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ គឺ​ជា​ក្លិប​បាល់ទាត់​ល្អ​បំផុត​នៅ​កម្ពុជា»។

ការឈ្នះ​ពាន​លីគ​រដូវ​កាល​២០២៣-២៤

Nick បានពន្យល់ថា ៖«យើង​មាន​​អ្នក​គាំទ្រ​ច្រើន របៀប​លេង ការ​គ្រប់​គ្រង ថ្នាក់​ដឹក​នាំ​គឺ​ អ្វី​ៗ​គ្រប់​យ៉ាង​គឺ​ល្អ​បំផុត។ ជា​ពិសេស​ យើង​ចង់​ឈ្នះ​ពាន​ឲ្យ​បាន​ច្រើន​ក្នុង​ឆ្នាំ​នេះ គឺ​ចង់​ឈ្នះ​ពាន​ទាំង​អស់»។

កីឡាករ​បាន​បន្ត​ថា ​រឿង​ដ៏​ខក​ចិត្ត​បំផុត​គឺ​ចាញ់​ការ​ប្រកួត​វគ្គ​ផ្តាច់​ពាន​រង្វាន់ AFC Challenge League ហើយ​រហូត​ដល់​ពេល​នេះ​រូប​គេ​នៅ​តែ​ឈឺ​ចាប់ និង​សោក​ស្តាយ។

ការឈ្នះ​ពាន​សម្តេច​តេជោរដូវ​កាល​២០២៣-២៤

«ខ្ញុំ​មិនចង់​សម្លឹង​មើល​មេដាយ​ប្រាក់​ដែល​យើង​ទទួល​បាន​ទេ ពី​ព្រោះ​ខ្ញុំ​គិត​ថា ការ​ប្រកួត​នោះ យើង​គួរ​តែ​ឈ្នះ។ ខ្ញុំ​គិត​ថា យើង​លេង​បាន​ល្អ​ជាង​ពួក​គេ។ ជា​ពិសេស យើង​លេង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​​​៣២០០០​នាក់»។ សំដី​របស់​កីឡាករ Nick Taylor។

ការឈ្នះ​ពាន​ខេមបូឌាន​ស៊ុប​ភើ​ខាប់​២០២៤

Nick Taylor ត្រូវ​បាន​មហា​ជន​ឃើញ​​ជា​កីឡាករ​ទទួល​បាន​ជោគជ័យ​បំផុត បន្ទាប់​ពី​ចូល​រួម​ជា​មួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​កាល​ពី​ឆ្នាំ​២០២៣​ ដោយ​បាន​ឈ្នះ​ជើង​ឯក​លីគ​២កំពូល​កម្ពុជា​២​រដូវ​កាល​ជាប់​គ្នា ឈ្នះ​ពាន​ខេមបូឌានស៊ុបភើខាប់ ឈ្នះ​ពាន​សម្តេច​តេជោ ហ៊ុន សែន និង​កំពុង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៀត ព្រម​ទាំង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ពាន​អាស៊ី AFC Challenge League។ ជា​ពិសេស រូប​គេ​ទទួល​បាន​ជោគជ័យ​ទាំង​ស្នេហា និង​ការងារ​ក្រៅ​ពី​បាល់ទាត់៕

Nick លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ វិនាទី មុន

ខេត្តបាត់ដំបង ជំរុញ​បញ្ចប់ការវាស់វែងដីធ្លី​​ឲ្យ​រួច​ជា​ស្ថាពរ​នៅបំណាច់ខែមិថុនានេះ

ព័ត៌មានជាតិ៩ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការវិភាគមុខងារ ដែលកំពុងអនុវត្ត គឺដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ

ព័ត៌មានជាតិ១៧ នាទីutes មុន

ស្ពានបេតុងថ្មីក្នុងឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ស្ថាបនារួចរាល់ដាក់ឲ្យពលរដ្ឋឆ្លងកាត់

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ បង្ហាញចក្ខុវិស័យពង្រឹងគុណវុឌ្ឍិគ្រូជាប់កិច្ចសន្យាឱ្យខ្លាំងពូកែ

កីឡា២៦ នាទីutes មុន

Nick Taylor ចាត់​ទុក​​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ល្អ​បំផុតនៅ​កម្ពុជា ដោយ​មាន​អ្វី​គ្រប់យ៉ាង

Sokha Hotels

ព័ត៌មានពេញនិយម