ព័ត៌មានជាតិ
UN កម្ពុជា និងប្រទេសមហាអនុតំបន់ទន្លេមេគង្គធ្វើទស្សនកិច្ចរួមគ្នាដើម្បីស្វែងយល់ និងវាយតម្លៃ ពីការចរាចរគ្រឿងញៀនពីតំបន់ត្រីកោណមាស
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងបែបនេះ ខណ:លោកដឹកនាំក្រុមការងារអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងវាយតម្លៃអំពីស្ថានភាពនៃការចរាចរ ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំពីតំបន់ត្រីកោណមាសឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសក្នុងតំបន់ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់បន្ថែមថា ដំណើរទស្សនកិច្ចតាមតំបន់ព្រំដែនឡាវ វៀតណាម និងចិន នេះដឹកនាំដោយលោក BENEDIKT HOFMANN តំណាងស្តីទីប្រចាំតំបន់ របស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រឹដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមានសមាសភាពចូលរួមពីតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃប្រទេស ចំនួន៥ រួមមាន÷ កម្ពុជា ថៃ ឡាវ វៀតណាម ចិន និងក្រុមការងាររបស់ UNODC សរុបចំនួន ២៥រូប ក្នុងគោលបំណងរួមមាន៖

ទី១.សិក្សាវាយតម្លៃការគំរាមកំហែង និងនិន្នាការនៃការជួញដូរគ្រឿងញៀនសំយោគនៅក្នុងតំបន់ព្រំដែនដែលបានជ្រើសរើស (តំបន់ងាយប្រឈម)
ទី២.ដើម្បីពង្រឹងយន្តការសម្របសម្រួល និងចែករំលែកព័ត៌មានក្នុងក្របខ័ណ្ឌប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង
(Mekong MOU Countries)
ទី៣.ចូលរួមជាមួយភ្នាក់ងារអនុវត្តច្បាប់ក្នុងតំបន់ ដើម្បីយល់ដឹងពីបញ្ហាប្រឈមនៃប្រតិបត្តិការ និងការអនុវត្តទទួលបានលទ្ធផលល្អ
ទី៤.ដើម្បីកំណត់តំបន់អាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងតំបន់នាពេលអនាគត ក្នុងការប្រឆាំងការជួញដូរគ្រឿងញៀន
ទី៥.ការផ្តល់អនុសាសន៍ណែនាំសំខាន់ៗដើម្បីបង្កើនវិធានការត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែន និងប្រតិបត្តិការដឹកនាំការស៊ើបការណ៍សម្ងាត់ (intelligence-led operations)៕







-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច