កីឡា
ចេញហើយជម្រើស ១១ នាក់ល្អបំផុតប្រចាំលីគកំពូលកម្ពុជា រដូវកាល ២០២៤-២០២៥
ក្រោយប្រកួតប្រជែងយ៉ាងតឹងតែងក្នុងលីគកំពូលកម្ពុជា Cambodian Premier League ទីបំផុតរកឃើញជម្រើស ១១ នាក់ល្អបំផុតប្រចាំរដូវកាល ២០២៤-២០២៥។

នារសៀលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើពិធីប្រគល់ពានរង្វាន់ចំនួន១៦ ដល់ក្រុម និងឯកត្តជន នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលីគរដូវកាល ២០២៤-២៥ បានបញ្ចប់ជាផ្លូវការ។
បន្ទាប់ពីប្រគល់មេដាយជូនក្រុមលេខ ២, លេខ ៣, ប្រកាសអំពីក្រុមឈ្នះពានលីគកំពូលកម្ពុជា និងប្រកាសជ័យលាភីអ្នកឈ្នះពានឯកត្តជននីមួយៗរួចរាល់ CPL ក៏បានប្រកាសអំពីអ្នកឈ្នះពានកីឡាករជម្រើស ១១ នាក់ល្អបំផុតប្រចាំរដូវកាលនេះផងដែរ។ ក្នុងនោះកីឡាករ ដែលបានជាប់ជាជម្រើស ១១ នាក់ល្អបំផុតរបស់ CPL ប្រចាំរដូវកាល ២០២៤-២០២៥ មានដូចខាងក្រោម៖
កីឡាករ១១នាក់ល្អបំផុតប្រចាំលីគកំពូលកម្ពុជារដូវកាល២០២៤-២៥ គឺ
-អ្នកចាំទី៖ វីរៈ ដារ៉ា (ព្រះខ័នរាជស្វាយរៀង)
-ខ្សែការពារ៖ កាន់ ម៉ូ (វិសាខា), សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង), Matheus Martins (ណាហ្គាវើលដ៍), និង អ៊ុក សុវណ្ណ (វិសាខា)
-ខ្សែបម្រើ៖ ញាណ សុស៊ីដាន (ព្រះខ័នរាជស្វាយរៀង), Ibef Ofufu (ភ្នំពេញក្រោន), និង សៀង ចន្ធា (បឹងកេត)
-ខ្សែប្រយុទ្ធ ៖ Cristian (ព្រះខ័នរាជស្វាយរៀង), Ramon (វិសាខា) និង Andres Nieto (ភ្នំពេញក្រោន)៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


