ព័ត៌មានជាតិ
លោក ទីវ តារារិទ្ធ ទៅដល់ ឌូបៃ ហើយ ខណៈកំពុងត្រៀមបន្តបេសកកម្មដើម្បីកុមារកម្ពុជា ទៅកាន់ តួកគី
ក្រោយវិលមកមាតុភូមិកំណើតវិញ ដើម្បីតែធ្វើតាមលក្ខខណ្ណតម្រូវរបស់ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប មុននេះ លោក ទីវ តារារិទ្ធ បានបញ្ជាក់ថាខ្លួនបានទៅដល់ឌូបៃហើយ ខណៈបេសកកម្មរបស់លោកនឹងត្រូវបន្តពី ប្រទេសតួកគី ។ មុនការជូនដំណឹងនៃការទៅដល់នេះ លោក ទីវ តារារិទ្ធ ទើបតែបានបង្ហាញវីដេអូឃ្លីបខ្លីមួយ ជាមួយនឹងពាក្យពេចន៍អរគុណដល់មហាជន ដែលតែងតែគាំទ្រនិងលើកទឹកចិត្តដល់លោក ក្នុងដំណើរបេសកកម្មដ៏វែងឆ្ងាយជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ។
លោកបានរៀបរាប់ថា “កិច្ចការងាររបស់ខ្ញុំត្រូវបានបញ្ចប់ ហើយដល់ពេលវេលាដែលត្រូវលាចាកចេញទៅកាន់ទីតាំងដើមរបស់ខ្ញុំវិញ និងបន្តបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា។ នៅលើធ្វើដំណើរដ៏សែនវែងឆ្ងាយ ខ្ញុំអាចនឹងជួបបញ្ហា និងឧបសគ្គជាច្រើនស្កេះស្កះ ប៉ុន្តែខ្ញុំដឹងថាខ្ញុំអាចធ្វើការងារទាំងអស់នេះបាន ដើម្បីកុមារកម្ពុជាជាច្រើននៅមន្ទីពេទ្យ។ សង្ឃឹមថាខ្ញុំអាចជួបអ្នកទាំងអស់គ្នាម្តងទៀត និងសូមអរគុណខ្លាំងណាស់ដែលតែងតែលើកទឹកចិត្ត និងគាំទ្រខ្ញុំ”។
ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌របស់លោកទៅកាន់ទ្វីបអឺរ៉ុប ដោយគ្រោងធ្វើដំណើរឆ្លងកាត់ ២៥ប្រទេស ខណៈបច្ចុប្បន្ន លោកបានធ្វើដំណើរឆ្លងកាត់១២ ប្រទេសហើយ។
បេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ លោកបានឆ្លងកាត់ឧបសគ្គជាច្រើន ស្ទើរតែមិនអាចពណ៌នាពីអារម្មណ៍ដែលខ្លួនពើបប្រទះ ដូចជា គ្រោះថ្នាក់នៅឡាវ…; សីតុណ្ហភាព -30°C ឬ -40°C…; ស្ទើរកកស្លាប់… ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ទឹកដីប្រទេសអាហ្វហ្គានីស្ថាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ជាប្រទេសដែលអសន្តិសុខបំផុតលើពិភពលោកជាដើម។
មិនតែប៉ុណ្ណោះ លោកក៏ជួបការលំបាកក្នុងការស្នើសុំ Visa ចូលទៅកាន់ប្រទេសនីមួយៗ ដូចជាស្ថានភាពជាក់ស្តែងកន្លងទៅថ្មីៗ លោកក៏បានប្រាប់ឱ្យសាធារណជនបានជ្រាបថា លោកបានចំណាយពេលពេញមួយខែនៅប្រទេស Emirates ធ្វើកិច្ចការជាច្រើនទន្ទឹមនឹងការដាក់ Visa Application ទៅកាន់ប្រទេសជាច្រើនដូចជា Saudi Arabia, Jordan,Seria, Turkey ហើយនិងប៉ែកអឺរ៉ុបផងដែរ។ ប៉ុន្តែក្នុងនោះ មានឧបសគ្គជាច្រើនដែលតម្រូវឱ្យលោកត្រូវតែធ្វើមាតុភូមិនិវត្តវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ហើយអាចបន្តដំណើរបេសកកម្មនៅប្រទេសបន្ទាប់ទៀត ទើបទាមទារឱ្យវិលមកមាតុភូមិកម្ពុជាវិញ។



តែទោះជាបែបនេះ លោកមិនបានបោះបង់បេសកកម្មរៃអង្គាសថវិកាដើម្បីកុមារកម្ពុជាឡើយ ខណៈមហាជន ពិសេសថ្នាក់នាំមន្ទីរពេទ្យ បានចាត់ទុកថា នេះជាបេសកកម្មដ៏មានតម្លៃ ដែលមិនត្រឹមតែជួយដល់កុមារកម្ពុជា ថែមទាំងបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។
គួររំលឹកថា តាមរយៈបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ លោកបានធ្វើដំណើរនៅលើផ្លូវដ៏សែនវែងឆ្ងាយ ឆ្លងកាត់ព្យុះភ្លៀង និងគ្រោះថ្នាក់ជាច្រើនរៀបរាប់មិនអស់នោះឡើយ ខណៈរាល់ការចំណាយលើបេសកកម្មនេះ គឺត្រូវដោះស្រាយដោយខ្លួនឯងផ្ទាល់ ខណៈនេះពុំមែនជាលើកទី១ឡើយសម្រាប់សកម្មភាពជិះកង់សប្បុរសធម៌របស់លោក។
តួយ៉ាង ដំណើរជិះកង់ផ្សងព្រេងដ៏វែងឆ្ងាយលើកនេះ ធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន៕ អត្ថបទ៖ សុធាវី

សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


