ព័ត៌មានអន្ដរជាតិ
ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ នៅហ្គាហ្សា រត់ជាន់គ្នា ទៅយកជំនួយ
ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ បានសម្រុករត់ជាន់គ្នាទៅយកជំនួយរបស់អង្គការមនុស្សធម៌ហ្គាហ្សា GHF ដល់ថ្នាក់អង្គការនេះត្រូវផ្អាកចែកសិន ថែមទាំងកងទ័ពត្រូវបង្ខំចិត្តបាញ់កាំភ្លើងប៉ុន្មានគ្រាប់ឡើងលើអាកាស ដើម្បីគំរាមឲ្យពួកគេឈប់ការដណ្តើមគ្នាសិន។

តាមការចុះផ្សាយរបស់ BBC, អង្គការ GHF ដែលឧបត្ថម្ភដោយអាមេរិក បានចាប់ផ្តើមចែកជំនួយនៅឯមណ្ឌលរបស់ខ្លួនក្នុងទីក្រុងភាគខាងត្បូង Rafah ខណៈក្នុងវីដេអូ គេឃើញមានពលរដ្ឋប៉ាឡេស្ទីន រត់ប្រសាច មានអ្នកខ្លះផ្លោះរបងនិងលូនក្រាប ដើម្បីទៅយកជំនួយឲ្យទាន់គេ ប៉ុន្តែមិនមានអ្នករបួសទេ។
GHF និយាយថា រថយន្តដឹកស្បៀងបានធ្វើដំណើរទៅដល់កន្លែងសុវត្ថិភាពកាលពីថ្ងៃចន្ទ ហើយក៏ចាប់ផ្តើមការចែកចាយនៅថ្ងៃអង្គារតែម្តង។ GHF ធ្វើសកម្មភាពនេះទាំងមិនឆ្លងកាត់អង្គការសហប្រជាជាតិ ក្នុងនាមជាអ្នកផ្គត់ផ្គង់ជំនួយដ៏សំខាន់ដល់ប្រជាជន២.១លាននាក់នៅតំបន់ហ្គាហ្សា។

យ៉ាងណាក្តី UN និងក្រុមជំនួយជាច្រើន មិនព្រមសហការជាមួយផែនការរបស់ GHF ឡើយ ព្រោះពួកគេនិយាយថា វាផ្ទុយពីគោលការណ៍មនុស្សធម៌ និងធ្វើការតាមចិត្ត ហើយហាក់ដូចជាយកជំនួយធ្វើជាអាវុធ។
ការចែកចាយជំនួយនេះកើតឡើងស្របពេលអន្តរជាតិ កំពុងរិះគន់ប្រទេសអ៊ីស្រាអែល យ៉ាងចាស់ដៃ ជុំវិញការមិនព្រមបើកច្រកព្រំដែន ដើម្បីឲ្យអង្គការមនុស្សធម៌ច្រើនទៀត ដឹកជំនួយចូលទៅជួយអ្នកដែលកំពុងត្រូវការជាចាំបាច់។

ដ្បិតមានការប្រកាសដោយអ៊ីស្រាអែលថា រថយន្តដឹកជំនួយចំនួន៩៣គ្រឿង ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងហ្គាហ្សាតាមរយៈច្រក Karem Abu Salem ក៏ដោយ ប៉ុន្តែមានតែ៥គ្រឿងប៉ុណ្ណោះ ដែលបានទៅដល់ភាគីប៉ាឡេស្ទីន ខណៈរថយន្តនៅសល់ ត្រូវជាប់គាំងនៅព្រំដែនដោយសារអ៊ីស្រាអែលរឹតបន្តឹង។
ក្រុមអង្គការមនុស្សធម៌ជាច្រើន បានថ្កោលទោសចំពោះការផ្តល់ជំនួយរឹតត្បិតនេះ ហើយចោទប្រកាន់អ៊ីស្រាអែលថា គ្រាន់តែធ្វើដើម្បីបង្វែរការចោទប្រកាន់អំពីភាពអត់ឃ្លាននៅហ្គាហ្សាប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ថា សាលារៀនដែលខ្លួនទម្លាក់គ្រាប់លើ គឺជាទីបញ្ជាការភេរវករ ខណៈមនុស្សស្លាប់កើនដល់ ៨១នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


