ព័ត៌មានជាតិ
ឃុំចំនួន៤ ក្នុងខេត្តមណ្ឌលគិរី នឹងទទួលបានផ្លូវកៅស៊ូ និងផ្លូវបេតុងសរុប៥០គីឡូម៉ែត្រនៅពេលឆាប់ៗនេះ
ផ្លូវកៅស៊ូ និងបេតុងជាច្រើនគីឡូម៉ែត្រ នឹងត្រូវស្ថាបនាតភ្ជាប់ពីទីប្រជុំជនទៅជនបទជូនដល់ប្រជាពលរដ្ឋដើម្បីសម្រួលចរាចរបង្កើនគុណភាពក្នុងការធ្វើដំណើរទៅតាមបណ្តាលភូមិឃុំនាៗ ដែលតែងប្រឈមលំបាកធ្វើដំណើរជាច្រើនឆ្នាំកន្លងមកគ្រប់មធ្យោបាយផ្សេងៗ។ ហើយអ្វីដែលសំខាន់នោះពេលរដូវប្រមូលផល កសិករលំបាកខ្លាំងក្នុងការដឹកកសិផលកសិកម្មផងដែរ។

ដើម្បីឆ្លើយតបការអភិវឌ្ឍន៍ទាំងនោះ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ថា សម្រាប់គម្រោង ឆ្នាំ២០២៥-២០២៦ មន្ទីរបានរៀបចំសំណើរថវិការួចរាល់ដើម្បីស្ថាបនាផ្លូវកៅស៊ូជូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានឃុំសង្កាត់ឆ្ងាយៗពីប្រជុំជន ហើយផ្លូវឆ្ពោះទៅកាន់ភូមិឋានរបស់ប្រជាពលរដ្ឋមានការលំបាកធ្វើដំណើរនោះ មានទាំងផ្លូវបេតុង និងផ្លូវចាក់កៅស៊ូ។ លោកបានបន្តថា សម្រាប់ គម្រោង ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទើបទទួលបានការអនុញ្ញាតធ្វើការសាងសង់ជាផ្លូវកៅស៊ូ ជូនអ្នកភូមិមាននេះសរុបជាង៥០គីឡូម៉ែត្រ បែងចែកទៅ៣ក្រុងស្រុក រួមមានផ្លូវពីក្រុងសែនមនោរម្យ ឆ្ពោះទៅឃុំមេម៉ង់ និងឃុំចុងផ្លាស់ ស្រុកកែវសីមា សង់ដំណាក់កាលទី១ ២០គីឡូម៉ែត្រ(ពីភូមិពូត្រុំទៅត្រឹមភូមិស្រែអ៊ី)។ ចំណែកស្រុកកែវសីមា ភ្ជាប់ពីផ្លូវជាតិលេខ៧៦ឆ្ពោះ ទៅឃុំស្រែព្រះ ប្រវែង ៨ ៧០០ម៉ែត្រ ជាផ្លូវកៅស៊ូ និងផ្លូវបេតុងលាយចូលគ្នា។ ដោយឡែក គម្រោងសាងសង់នៅស្រុកកោះញែក ស្ថាបនាពីឃុំស្រែសង្គម ភ្ជាប់ពីផ្លូវជាតិលេខ៧៦ ទៅដល់ភូមិកែរពៅ ក៏ទទួលបាន ផ្លូវកៅស៊ូថ្មីជាង២០គីឡូម៉ែត្រផងដែរ។

លោកប្រធាមន្ទីររូបនេះបានគូសបញ្ជាក់ថា សម្រោងទាំងផ្លូវលំ ផ្លូវបេតុង និងផ្លូវចាក់គៅស៊ូក្នុងខេត្តមណ្ឌលគិរី ដែលមន្ទីរ អភិវឌ្ឍន៍ជនបទប្រឹងប្រែងតស៊ូមក និងបន្សល់ទុកកន្លងមកនៅក្នុងខេត្ត និងអ្នកបន្តវេន និងមានគម្រោងថ្មីពីកូរ៉េ សម្រាប់អនុវត្តចុងឆ្នាំ២០២៥ ដើមឆ្នាំ២០២៦ បន្ថែមគម្រោងមួយទៀត ជាគម្រោងពិពិធកម្ម មាន២គម្រោង។ គម្រោងទី១ ពីឃុំស្រែអំពូម ទៅឃុំក្រង់តេះ ប្រវែង១០គីឡូម៉ែត្រ មានកៅស៊ូ ៦ ៥០០ម៉ែត្រ និងបេតុង ២ ៥០០ម៉ែត្រ។ គម្រោងទី២ ផ្លូវបេតុងប្រវែង ២ ៧០០ម៉ែត្រ នៅឃុំពូជ្រៃ ពីផ្លូវជាតិ៧៦ ត្រង់ចំនុចវត្តអូរឆែល ដល់ក្រុមហ៊ុនDTC ។

លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានសំណូមពរដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅពេលទទួលបានសមិទ្ធផលថ្មី សូមជួយថែរក្សាការពារ មិនត្រូវដឹកលើកទម្ងន់កំណត់ កាប់កាយគាស់ បង្កឲ្យផ្លូវមានការខូចខាត ដែលនាំឲ្យខាតបង់ថវិកាជាតិ និងដើម្បីប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ៖ រៀម សុខហេង





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


