ជីវិតកម្សាន្ដ
ជោគជ័យលើអាជីព តែជីវិតគូតារាជើងចាស់ Choi Jung Woo បរាជ័យដ៏អាថ៌កំបាំង
តារាសម្ដែងជើងចាស់របស់កូរ៉េ លោក Choi Jung Woo ដែលទើបទទួលមរណភាពថ្មីៗនេះក្នុងវ័យ៦៩ឆ្នាំ ដោយមិនទាន់ដឹងមូលហេតុជាក់លាក់ ក៏អនុស្សាវរីយ៍ក្នុងដំណើរជីវិតបានបង្សល់ទុកសម្រាប់ការជជែកនិងតាមដានរបស់មនុស្សជំនាន់ក្រោយ។ រឿងរ៉ាវរបស់តារាប្រុសដែលសកម្មក្នុងការងារសិល្បៈរហូតដល់ជីវិតចុងក្រោយ ត្រូវបានគេទទួលស្គាល់ថា គាត់មានដំណើរជីវិតតស៊ូស្វិតស្វាញក្នុងវិស័យសិល្បៈរយៈពេលជិតកន្លះសតវត្សរ៍មកហើយ។

ជីវិតផ្ទាល់ខ្លួនរបស់តួប្រុសរូបនេះគឺមានលក្ខណៈឯកជនខ្លាំងណាស់ គ្មានអ្នកណាដឹងថា លោកធ្លាប់មានគូស្រករឡើយ។ ក្រោយមក នៅឆ្នាំ ២០២៣ គាត់បានប្រកាសជាសាធារណៈជាលើកដំបូងថា គាត់បានរៀបការដល់បីដង ប៉ុន្តែសុទ្ធតែបរាជ័យផ្ទួនៗគ្នា។
ងាកមកកាន់អាជីពផ្ទាល់ខ្លួន តារាសម្តែងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៧៥ បន្ទាប់មកបានធ្វើការជាអ្នកបញ្ចូលសំឡេងឲ្យទូរទស្សន៍ TBC (Tongyang Broadcasting Company) ចាប់ពីឆ្នាំ ១៩៨០។
លោកត្រូវគេដាក់នាមថា «ព្រះអង្គម្ចាស់នៃឆាក» ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ ក្រោយមក តារាសម្តែងស្រាប់តែធ្វើការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលគាត់ផ្អាកអាជីពសម្តែងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីទៅអាមេរិកដើម្បីសិក្សាផ្នែកភាពយន្ត។ ក្រោយមក នៅទសវត្សរ៍ឆ្នាំ ២០០០ គាត់បានបង្ហាញខ្លួននៅក្នុងផលិតកម្មល្បីៗនៅឯក្រៅប្រទេស។
ដោយឡែក នៅប្រទេសកំណើតវិញ គាត់គឺជាតារាជួរមុខដែលទស្សនិកជនជាច្រើនស្គាល់នៅក្នុងរឿងភាគទូរទស្សន៍ជាង ៧០ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើននៅក្នុងខ្សែភាពយន្តដូចជា «City Hunter (ជាមួយតារាប្រុស Lee Min Ho, Park Min Young), Legend of the Blue Sea (ដើរតួជាឪពុករបស់ Lee Min Ho), Doctor Stranger (ជាមួយ Lee Jong Suk, Kang So Ra) ឬ Master’s Sun (So Ji Suk, Gong Hyo Jin)» ។
មិនឈប់ត្រឹមតែភាពយន្តទេ លោកបានសម្ដែងក្នុងវីដេអូចម្រៀងរាប់សិបបទសុទ្ធសឹងតែល្បីល្បាញ ហើយក៏ជាឈ្មោះដែលមិនអាចខ្វះបានក្នុងកម្មវិធីប្រគល់រង្វាន់ធំៗជាច្រើនផងដែរ។ Choi Jung Woo បានឈ្នះពានរង្វាន់ Best Performance Award នៅឯកម្មវិធី Seoul Theatre Festival (១៩៩០) និងពានរង្វាន់ Best Actor Award នៅកម្មវិធី Dong-A Arts Awards (១៩៩៩)។
អាជីពរបស់លោក Choi Jung Woo ត្រូវបានចាត់ទុកថាមានស្ថេរភាព និងនិរន្តរភាពដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ដែលជាគំរូដ៏ល្អសម្រាប់តារាកូរ៉េវ័យកណ្តាល។ នៅដើមឆ្នាំ ២០២៥នេះ គាត់មានគម្រោងភាពយន្តពីរចុងក្រោយគេបង្អស់ មួយគឺរឿង «The Tale of Lady Ok» របសទូរទស្សន៍ JTBC និងរឿង «Suspicious her» របសទូរទស្សន៍ KBS2
ក្រៅពីអាជីពសិល្បៈជោគជ័យ ជីវិតឯកជនរបស់គាត់បានទទួលការចាប់អារម្មណ៍ជាសាធារណៈ នៅពេលដែលកម្មវិធី Dongchimi ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ MBN ក្នុងខែតុលា ឆ្នាំ ២០២៣។ នៅក្នុងកម្មវិធីនោះលោក Choi Jung Woo បានបង្ហាញជាសាធារណៈនូវអាពាហ៍ពិពាហ៍ទាំងបីរបស់គាត់ក្នុងជីវិត។ នេះជាអ្វីដែលគាត់បានរក្សាទុកជាការសម្ងាត់ ដោយខ្លាចមានការផ្លាស់ប្តូររបៀបដែលអ្នកដទៃមើលមកគាត់។
ចែករំលែកអំពីអាពាហ៍ពិពាហ៍ដំបូង តារាសម្តែងរូបនេះបាននិយាយថា គាត់បានរៀបការយ៉ាងប្រញាប់ប្រញាល់នៅអាយុ ៣០ ឆ្នាំ ទោះបីជាមិនចង់ក៏ដោយ។ ប៉ុន្តែគូស្នេហ៍នេះនៅតែប្រឈមនឹងការលែងលះចែកទ្រព្យគ្នាដដែល។
ទាក់ទងនឹងការរៀបការលើកទី២នេះ លោកបានជួបប្រពន្ធពេលចូលរួមកម្មវិធីទូរទស្សន៍ តែនាងមានកូនរួចហើយ ។ ប៉ុន្តែដោយសារចម្ងាយភូមិសាស្ត្រ ប្រពន្ធគាត់នៅអាមេរិក ហើយមានជំងឺទឹកនោមផ្អែម ដូច្នេះការរៀបការមិនអាចស្ថិតស្ថេរបានឡើយ។ តារាសម្ដែងរូបនេះបានរំឭកថា៖ «“នាងថាជំងឺនេះគឺមកពីខ្ញុំ» ស្អែកឡើងយើងលែងលះគ្នាដោយគ្មានពាក្យប្រកែក»។
ទាក់ទងនឹងប្រពន្ធទី៣ ដែលជាអាពាហ៍ពិពាហ៍ចុងក្រោយរបស់គាត់ផងដែរ គាត់បាននិយាយថា៖ «នាងជាកូនកាត់ជប៉ុន-កូរ៉េ ក្មេងជាងខ្ញុំ ១១ ឆ្នាំ ហើយមិនដែលរៀបការទេ យើងណាត់គ្នា៤ឆ្នាំមុនរៀបការ។ នាងជាមនុស្សល្អឥតខ្ចោះ តែពិបាកគ្រប់គ្រងអារម្មណ៍ការខឹង ដោយសារតែមានជំងឺ ADHD (Attention Deficit Hyperactivity Disorder) ។
យោងតាមសារព័ត៌មាន Top Star News សហការី និងផលិតករជាច្រើនដែលធ្វើការជាមួយលោកបានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំ។ ថ្វីដ្បិតតែមូលហេតុជាក់លាក់នៃការស្លាប់របស់លោក Choi Jung Woo មិនត្រូវបានប្រកាស ប៉ុន្តែគេនិយាយថា គាត់មានប្រវត្តិព្យាបាល។ ប្រភពខ្លះនិយាយថា គាត់មានជំងឺភ័យស្លន់ស្លោ និងបាក់ទឹកចិត្តមកជាយូរហើយ។ ពិធីបុណ្យសពតារាប្រុស នឹងធ្វើឡើងនៅម៉ោង ១០ ព្រឹក ថ្ងៃទី ២៩ ឧសភា ចំណែកសាកសពរបស់គាត់នឹងត្រូវបញ្ចុះនៅទីបញ្ចុះសព Suwon Yeonhwa ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មានរហស្សនាមជា «ស្តេច K-pop» តើដឹងទេថា កាលពីក្មេង G-Dragon វីវក់នឹងតន្រ្តីកម្រិតណា?

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន