កីឡា
De Bruyne កំពុងកៀកផ្លាស់ទៅក្លិបគីឡូ UCL មួយ ក្រោយចាកចេញពី Man City
ខ្សែបម្រើ Kevin de Bruyne កំពុងកៀកក្នុងការផ្លាស់ទៅកាន់ក្រុមរបស់ អ៉ីតាលី Napoli ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅនេះ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano កាលពីថ្ងៃទី ២៨ ខែ ឧសភា ម្សលមិញ បានឱ្យដឹងថា មេធាវីរបស់ De Bruyne កំពុងស្ថិតនៅក្នុងប្រទេស អ៊ីតាលី ដើម្បីដំណើការកិច្ចព្រមព្រៀងឱ្យសម្រេចជាស្ថាពរនៅថ្ងៃនេះ ខណៈឥឡូវនេះការចរចាកំពុងតែបន្ត។
យ៉ាងណា ព័ត៌មានអំពីការផ្ទេរនេះ គឺកាន់តែច្បាស់ថែមទៀត បន្ទាប់ពីប្រធានក្លិបរបស់ Napoli លោក De Laurentiis បានមានប្រសាសន៍កាលពីប៉ុន្មានថ្ងៃមុនថា៖ «ខ្ញុំគិតថា De Bruyne អាចចូលរួមជាមួយពួកយើងឥឡូវនេះ… ខ្ញុំបានប្រាប់គាត់រួចរាល់ហើយ ឱ្យទិញផ្ទះដ៏ស្រស់ស្អាតមួយនៅទីនេះក្នុងទីក្រុង Napoli…»។

គួរបញ្ជាក់ជាថ្មីថា De Bruyne បានសម្រេចចាកចេញពី Man City នៅរដូវកាលនេះហើយ ក្រោយកិច្ចសន្យារបស់គាត់អស់សុពលភាព បន្ទាប់ពីស្នាក់នៅទីនេះបានរយៈពេល ១០ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០១៥ មក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


