Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ជំរុញមន្ត្រីមូលដ្ឋាន​ឃុំដំរីផុង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​​ឲ្យ​ទាន់ពេលវេលា

បានផុស

នៅ

“សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានភាពងាយស្រួល និងប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ”។

លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពជីវភាពប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយពលរដ្ឋក្រីក្រជួបការលំបាក ខ្វះខាត និងពិការភាព ចំនួន ៣ គ្រួសារ ក្នុងឃុំដំរីផុង ស្រុកឆ្លូង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានជំរុញណែនាំបន្ថែមដល់មន្ត្រីមូលដ្ឋាន​ឃុំដំរីផុង ក្នុងការផ្តល់សេវាសាធារណៈនានា​ ជូនប្រជាពលរដ្ឋ​ ឲ្យបានលឿន និងទាន់ពេលវេលា។

បន្ថែមពីលើនោះ លោកបានជំរុញដល់អាជ្ញាធរមូលដ្ឋានភូមិឃុំសហការគ្នាពង្រឹងការអនុវត្តគោលនយោបាយឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសរួមគ្នាទប់ស្កាត់លុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ព្រមទាំងជំរុញប្រជាពលរដ្ឋបញ្ជូនកូនៗឱ្យទៅសិក្សារៀនសូត្រឱ្យបានជ្រះជ្រៅ។

ជាមួយគ្នានោះ លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានយកសម្ភារៈនិងថវិកាប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូ ,មី១កេស ,ត្រីខ ១យួរ ,ទឹកសុីអុីវ ១យួរ ,សារុង២ ,ក្រម៉ា១ និងថវិកា១០០.០០០រៀល និងមេភូមិ អនុភូមិ សមាជិកភូមិ ៥នាក់ ក្នុងម្នាក់ទទួលបាន ក្រម៉ា១,សារុង១ និងថវិកា១០.០០០រៀល សរុបចំណាយថវិកាអស់២.៣៥០.០០០រៀលផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Forwarded from

kratie thinreporter

15:29

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម