សេដ្ឋកិច្ច
តុលាការអាមេរិកបិទសិទ្ធិអំណាចលោក ដូណាល់ ត្រាំ មិនឱ្យដាក់ពន្ធលើប្រទេសផ្សេង ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ
អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា តម្លៃហាងឆេងមាសបានធ្លាក់ចុះ បន្ទាប់ពីតុលាការអាមេរិក សម្រេចបិទសិទ្ធិអំណាចរបស់លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក ក្នុងការដាក់សម្ពាធពន្ធលើប្រទេសផ្សេងៗនៅពិភពលោក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងថា៖ «តុលាការសហព័ន្ធអាមេរិក បានសម្រេចឱ្យលោក ដូណាល់ ត្រាំ មិនមានសិទ្ធិអំណាចទៅលើការដាក់សម្ពាធពន្ធលើពិភពលោក គេនឹងដកសិទ្ធិគាត់ក្នុងការដាក់សម្ពាធពន្ធទៅលើពិភពលោក អញ្ចឹងហើយលក្ខខណ្ឌដែលអាចធ្វើឱ្យមាសឡើងដោយសារសម្ពាធពន្ធគឺលែងមានទៀតហើយ»។
ម្យ៉ាងទៀត តម្លៃមាសធ្លាក់ចុះដោយសារសហរដ្ឋអាមេរិកពន្យាពន្ធជាមួយសហភាពអឺរ៉ុប នឹងអាចរចា ឬទម្លាក់ពន្ធ ដូចចរចាជាមួយចិន និងអាមេរិកកាលពីចរចារដំបូង ដែលលគេមើល ឃើញថា តម្លៃប្រាក់ដុល្លារ នឹងអាចធ្លាក់ចុះបន្តទៀត។
លោក ឡុង សំណាងយល់ឃើញថា៖ «ពាក់ព័ន្ធនឹងសន្ទុះប្រាក់ដុល្លារនេះ តែម្ដង គឺសន្ទុះប្រាក់ដុល្លារឥឡូវនេះ គឺមានការកើនឡើង ឬក៏ការប្រើប្រាស់ពីសំណាក់រូបិយបណ្ណទាំង ៦ មានការ ផ្លាស់ប្ដូរជាមួយនឹងប្រាក់ដុល្លារហ្នឹងខ្លាំង»។

ម្យ៉ាងទៀត ធនាគារកណ្ដាលអាមេរិក ដែលបានដកខ្លួនចេញពីការដាក់សម្ពាធពន្ធផ្សេងៗ ចេញពីប្រធានាធិបតី សហរដ្ឋអាមេរិក មិនខ្វាយខ្វល់រឿងការដាក់ពន្ធអីផ្សេងៗទេ គឺគាត់នឹងបម្រើទៅតាមគោលនយោបាយរបស់គាត់ក្នុងការកាត់បន្ថយ ឬក៏ដំឡើង អត្រាការប្រាក់ទៅតាមតម្លៃអត្រាអតិផរណានៅពេលខាងមុខ។
បើតាមលោក ឡុង សំណាង គេមើលឃើញថា នៅពេលខាងមុខ តម្លៃអតិផរណាអាចនៅក្នុង កម្រិតទាបក្បែរក្នុងការកំណត់កាត់បន្ថយអត្រាការប្រាក់។
ប៉ុន្តែប្រាក់ដុល្លាររឹងមាំជាងមុន ទោះបីជាកាត់បន្ថយអត្រាកប្រាក់ក៏នៅតែបន្តល្អជាងហ្នឹងដែរ ដែល មាសធ្លាក់ចុះ។ ប៉ុន្តែការធ្លាក់ចុះ វាដូចជាមិនទាន់កំណត់ចុះថ្លៃខ្លាំងទេត្រឹម ៣៨០០ ដុល្លារ។
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាស បានបើកផ្សារនៅតម្លៃ ៣៩៦០ ដុល្លារ ក្នុងមួយតម្លឹង ដែលអាចនឹងបន្តធ្លាក់ចុះ ៣៨៥០ ដុល្លារ ក្នុងមួយតម្លឹង។
សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣៩៦ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។
តម្លៃមាសអន្តរជាតិវិញ ក៏បានធ្លាក់ចុះដូចគ្នា ប្រមាណ ២៦,៩៩ ដុល្លារ ឬ ០,៨២ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ២៧៤ ដុល្លារ/អោន គិតត្រឹមម៉ោង ១១ និង ៣៣ នាទី ព្រឹកថ្ងៃព្រហស្បតិ៍ នៅទីក្រុងហុងកុង៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ