KPT+
មហាសេដ្ឋីលំដាប់លេខ២នៅថៃ លោក Charoen ផ្ទេរភាគហ៊ុននៅក្រុមហ៊ុនគ្រាក់ៗ ឲ្យកូនទាំង៥រូប
មហាសេដ្ឋីអចលនទ្រព្យលោក Charoen Sirivadhanabhakdi ជាមហាសេដ្ឋីលំដាប់ទីពីររបស់ប្រទេសថៃ បានប្រគល់កម្មសិទ្ធិនៃក្រុមហ៊ុនចុះបញ្ជីសំខាន់ៗមួយចំនួនដល់កូនៗទាំងប្រាំរបស់គាត់ នៅក្នុងការផ្លាស់ប្តូរដែលត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃផែនការស្នងតំណែងឬប្រគល់មរតករបស់គាត់។

ក្រុមហ៊ុនមេដែលគ្រប់គ្រងដោយប្រយោលលើក្រុមហ៊ុនស្នូលចំនួនបីនៃក្រុមហ៊ុនរបស់គាត់គឺក្រុមហ៊ុន Berli Jucker, Asset World Corp និង Thai Group Holdings បានចែកចាយភាគហ៊ុនរបស់ខ្លួនឡើងវិញស្មើៗគ្នាក្នុងចំណោមអ្នកស្នងមរតក។ នេះបើតាមកាសែតថៃ The Nation បានរាយការណ៍ ដោយដកស្រង់ព័ត៌មានដែលបានបង្ហាញទៅកាន់ផ្សារហ៊ុនថៃកាលពីថ្ងៃចន្ទ។
ឯកសារកាលពីថ្ងៃចន្ទ ចេញផ្សាយដោយក្រុមហ៊ុន Asset World Corp និងក្រុមហ៊ុន Berli Jucker បាននិយាយថា ការរៀបចំរចនាសម្ព័ន្ធនៃម្ចាស់ភាគហ៊ុនធំរបស់ពួកគេ នឹងមិនប៉ះពាល់ដល់ការគ្រប់គ្រង ប្រតិបត្តិការ ឬទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដែលមានស្រាប់នោះទេ។
ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា ជាផ្នែកនៃផែនការស្នងមរតករយៈពេលវែងដោយអ្នកជំនួញវ័យ ៨១ ឆ្នាំ ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនភេសជ្ជៈ និងអចលនទ្រព្យយក្ស TCC Group ដើម្បីបញ្ជូនដល់មនុស្សជំនាន់ក្រោយតាមរបៀបដែលមានរចនាសម្ព័ន្ធរួចស្រាប់។
លោកបានលាលែងពីតំណែងជាប្រធានក្រុមហ៊ុនអាហារ និងភេសជ្ជៈ Fraser and Neave ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីក្នុងខែមករា ហើយបានចូលនិវត្តន៍ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ-សិង្ហបុរី Frasers Property ក្នុងខែកុម្ភៈ។
លោក Charoen Sirivadhanabhakdi កើត និងធំដឹងក្តីនៅទីក្រុងបាងកក ឈានចូលទីផ្សារស្រាបៀរថៃក្នុងឆ្នាំ ១៩៩៥ ហើយក្រោយមកបានពង្រីកទៅផ្នែកអចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ចក្រភពអាជីវកម្មរបស់លោកក៏រួមបញ្ចូលទាំងក្រុមហ៊ុនផលិតភេសជ្ជៈធំបំផុតរបស់ប្រទេសថៃ Thai Beverage ផងដែរ។
ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ១១.៦ ពាន់លានដុល្លារ លោកជាប់ចំណាត់ថ្នាក់ជាបុគ្គលដែលមានជាងគេទីពីររបស់ប្រទេស បន្ទាប់ពីមហាសេដ្ឋីថាមពល លោក Sarath Ratanavadi។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្នាំ២០២៤ Forbes រកឃើញថា មហាសេដ្ឋីថៃកំពូលទាំង៥ រូប ធ្លាក់ចុះទ្រព្យសម្បត្តិមិនខុសគ្នា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២១ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី