ជីវិតកម្សាន្ដ
បវរកញ្ញា Gupta ទម្លាយថា ជីវិតដ៏វេទនា ចាប់តាំងពីឈ្នះមកុដ MGI
រាជិនីសម្រស់ឥណ្ឌានាង Rachel Gupta ដែលប្រកាសលាលែងពីតំណែងម្ចាស់មកុដ Miss Grand International 2024 កាលពីម្សិលមិញ បានបង្ហោះវីដេអូមួយនៅលើ Instagram ថា នាងមិនបានប្រព្រឹត្តខុសឆ្គងដូចការលើកឡើងនោះទេ។ ប៉ុន្តែភាគីខាងស្ថាប័នឯណោះទេដែលបំពានកិច្ចសន្យា ហើយប្រើប្រាស់នាងដើម្បីលក់ទំនិញនៅលើបណ្តាញសង្គម Tiktok ជំនួសឲ្យការងារមនុស្សធម៌។

នៅក្នុងវីដេអូដែលមានរយៈពេល៥៦នាទី បវរកញ្ញាអន្តរជាតិដំបូងគេមកពីប្រទេសឥណ្ឌា បានរៀបរាប់ពីអ្វីដែលខ្លួនបានឆ្លងកាត់ក្នុងរយៈពេល៧ខែចុងក្រោយនេះ។ នាង Rachel បាននិយាយថា អ្នកជាច្រើនបានដឹងថា អ្វីមួយមិនត្រឹមត្រូវ។ រូបនាងផ្ទាល់ក៏បានអានមតិយោបល់ទាំងអស់ ហើយដឹងថាមនុស្សជាច្រើនបានលួចប្រាប់ថា សម័យកាលរបស់នាងជាជើងឯកនេះ មិនដំណើរការល្អទេ។ មុននិងក្រោយ នឹងមានបញ្ហាជាមួយស្ថាប័នជាក់ជាមិនខាន។
បវរកញ្ញាឥណ្ឌាវ័យ២១ឆ្នាំរូបនេះបាននិយាយបន្ថែមទៀតថា កន្លងមកនាងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងក្តីសុបិនដ៏ធំ ក្នុងការឈ្នះមកុដ MGI។ ប៉ុន្តែអ្វីៗបានត្រឹមជាការខកចិត្ត ព្រោះអ្វីដែលខ្លួនទទួលបានមកវិញគឺការបៀតបៀនឥតឈប់ឈរ ការធ្វើទារុណកម្មផ្លូវចិត្ត ការធ្វើបាប ហើយវាស្ថិតក្នុងកម្រិតជាប្រព័ន្ធតែម្ដង។
Rachel បានបញ្ចាក់ថា វាមិនអាចទៅរួចក្នុងការធ្វើការជាមួយ MGI ដោយសារពួកគេប្រព្រឹត្តចំពោះមនុស្សដូចមិនមែនមនុស្ស។ ពួកគេខ្វល់តែរឿងលុយកាក់ប៉ុណ្ណោះ។ នាងបាននៅក្នុងប្រទេសថៃជាច្រើនខែមកហើយ ប៉ុន្តែស្ថាប័នមិនបានផ្តល់ឲ្យនាងនូវគ្រឿងបរិក្ខារជាមូលដ្ឋានទេ។
នាងបានបន្ថែមថា បន្ទាប់ពីឈ្នះ នាងត្រូវបានផ្តល់កន្លែងស្នាក់នៅទាបនៅជាយក្រុងបាងកក វាដូចជាផ្ទះដែលទ្រុឌទ្រោម ហើយប្រាក់ឧបត្ថម្ភប្រចាំខែរបស់នាងក៏លែងមានឲ្យ បន្ទាប់ពីខែដំបូង។ នាងមិនមានឡានមកទទួល ស្ថាប័នក៏មិនបានផ្តល់ទូរស័ព្ទដៃឲ្យប្រើ ឬចានឆ្នាំងនៅក្នុងផ្ទះសម្រាប់ធ្វើម្ហូបដែរ។ នាងត្រូវកុម្ម៉ង់អាហារពីសេវាដឹកជញ្ជូន ប៉ុន្តែពួកគេមកយឺតដោយសារផ្ទះនៅឆ្ងាយពីក្រុងពេក។ ជាពិសេស ពួកគេបានបង្ខាំនិងចាក់សោរនាងនៅក្នុងផ្ទះ និងហាមឲ្យឡើងទម្ងន់ដើម្បីបង្ហាញខ្លួនក្នុងការលកផលិតផល។
រាជិនីសម្រស់ឥណ្ឌា បានបញ្ចាក់ជាចុងក្រោយថា តាមពិតមុនពេលមកប្រកួត នាងចង់លើកកម្ពស់ការយល់ដឹងពីបញ្ហាសង្គម។ «ហេតុផលតែមួយគត់ដែលខ្ញុំធ្វើនេះ គឺការប្រើសំឡេងរបស់ខ្ញុំក្នុងន័យសំខាន់ជ្រាបទៅដល់មនុស្សគ្រប់គ្នា មិនមែនលក់ទឹកម្ទេស និងទឹកសៀងនៅលើ TikTok ទេ ។ ពួកគេបានប្រើរឿងបញ្ឈប់សង្រ្គាម និងអំពើហិង្សា ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែក្លែងក្លាយទាំងអស់។
ទន្ទឹមគ្នានោះដែរ នាង Rachel Gupta បានហៅលោក Nawat និងអ្នកស្រី Teresa ថា ជាអ្នកជំនួញចិត្តត្រជាក់ដែលគ្រាន់តែចង់ទាញយកប្រយោជន៍ និងប្រើប្រាស់បវរកញ្ញាដើម្បីរកលុយពីពួកគេប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញា Rachel Gupta ប្រកាសលាលែងតំណែង MGI ឯស្ថាប័នសុំយកមកុដវិញឆាប់ៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


