ព័ត៌មានអន្ដរជាតិ
បាងកក ប្រឈមគ្រោះទឹកជំនន់
រដ្ឋបាលក្រុងបាងកកកំពុងចាត់វិធានការដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈទឹកទន្លេ ចៅប្រាយ៉ា កំពុងហក់ឡើងខ្លាំង។

រដ្ឋបាលក្រុងបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធទាំងឡាយត្រូវត្រៀមវិធានការទប់ទល់ ក៏ដូចជាចុះទៅពិនិត្យជញ្ជាំងការពារទឹកជំនន់និងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមដងទន្លេចៅប្រាយ៉ា ព្រមទាំងតាមប្រឡាយKhlong Bangkok Noi, Khlong Mahasawt និង Khlong Phrakhanong ផងដែរ។
ទន្ទឹមនោះ អាជ្ញាធរថៃក៏ព្រមានឲ្យខេត្តចំនួន១១ដែលស្ថិតនៅខ្សែទឹកខាងក្រោមនៃទន្លេចៅប្រាយ៉ា ត្រូវប្រុងប្រយ័ត្នចំពោះទឹកជំនន់រហ័សផងដែរ ព្រោះទំនប់នេះនឹងបើកបង្ហូរទឹក នៅប៉ុន្មានថ្ងៃទៀត។

តាមសេចក្តីរាយការណ៍របស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភាឆ្នាំ២០២៥, ខេត្តទាំង១១ដូចជា Uthai Thani, Chai Nat, Singburi, Ang Thong, Ayutthaya, Suphanburi, Lopburi, Pathum Thani, Nonthaburi និង Samut Prakan បូករួមជាមួយរាជធានីបាងកក មួយទៀត នឹងមានការហក់ឡើងនូវកម្ពស់ទឹកពី ០.៥០ ទៅ ១.៣០ម៉ែត្រ នៅប៉ុន្មានថ្ងៃខាងមុខ។
ជុំវិញបញ្ហានេះ ប្រធាននាយកដ្ឋានលូនិងប្រព័ន្ធលូបង្ហូរនៃប្រទេសថៃ Jessada Chandraprabha និយាយថា រដ្ឋបាលក្រុងបាងកក កំពុងសម្របសម្រួលជាមួយនាយកដ្ឋានធារាសាស្ត្រ, នាយកដ្ឋានជលសាស្ត្រ, កងទ័ពជើងទឹកថៃនិងភ្នាក់ងារផ្សេងៗទៀត ដើម្បីតាមដានស្ថានភាព និងចេញការព្រមាននៅពេលចាំបាច់។

រម្លឹកទៅកាលពីឆ្នាំ២០២២បន្តិច ពេលនោះ នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ នៃសាកលវិទ្យាល័យ Rangsit បានបង្ហាញផែនទីដែលលាតត្រដាងឲ្យឃើញ ទីក្រុងបាងកក និងតំបន់ជុំវិញខ្លួន ប្រឈមហានិភ័យលិចលង់ ហើយបាត់ខ្លួននៅត្រឹមឆ្នាំ ២១០០។
លោកអះអាងថា ប្រសិនបើរដ្ឋាភិបាល មិនធ្វើអ្វីដើម្បីទប់ស្កាត់រឿងនេះទេនោះ រាជធានីចាំបាច់ត្រូវតែផ្លាស់ទីតាំងទៅកន្លែងផ្សេង៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់