ព័ត៌មានអន្ដរជាតិ
UN៖ តំបន់ហ្គាហ្សាជាកន្លែងស្រេកឃ្លានបំផុតនៅលើភពផែនដី
អង្គការសហប្រជាជាតិប្រកាសថា តំបន់ហ្គាហ្សាជា «កន្លែងស្រេកឃ្លានបំផុតនៅលើភពផែនដី» ដោយព្រមានថា គ្រោះទុរ្ភិក្សបានគំរាមកំហែងដល់ប្រជាជនទាំង ២.៣ លាននាក់ ដោយសារតែការបន្តរារាំងរបស់អ៊ីស្រាអែល និងជំនួយមនុស្សធម៌មិនគ្រប់គ្រាន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី៣១ខែឧសភា។

លោក Jens Laerke អ្នកនាំពាក្យការិយាល័យ UN ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌បានពណ៌នាជំនួយដែលចូលទៅក្នុងហ្គាហ្សាថាគ្រាន់តែជា «ល្បិច» ដែលរារាំងដោយការរឹតត្បិតខ្លាំងនិងការគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាលគាំទ្រដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកគឺមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF)។
លើសពីនេះនៅពេលដែលជនស៊ីវិលកំពុងស្វែងរកអាហារ ទាហានអ៊ីស្រាអែលក៏បាញ់ទៅលើអ្នកស្វែងរកជំនួយ បង្ករបួសមនុស្សយ៉ាងតិច២០នាក់នៅកន្លែងចែកចាយរបស់ GHF ក្បែរច្រករបៀងយោធាអ៊ីស្រាអែលផងដែរ។
ក្រុមផ្តល់ជំនួយ និងមន្ត្រី UN បានថ្កោលទោសប្រតិបត្តិការរបស់ GHF ដោយចោទថា វាបានជួយកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែលក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនក្រោមរូបភាពនៃការផ្តល់ជំនួយមនុស្សធម៌។ អ្នករិះគន់អះអាងថា ជំនួយអាចចែកចាយដោយសុវត្ថិភាព ប្រសិនបើអ៊ីស្រាអែលអនុញ្ញាតឱ្យភ្នាក់ងារដែលមានបទពិសោធន៍ចូលធ្វើប្រតិបត្តិការនិងគ្រប់គ្រង។
ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏ព្រមានអំពីការដាក់ទណ្ឌកម្មដែលអាចកើតមានដែរ លុះត្រាតែអ៊ីស្រាអែលបើកដៃឲ្យជំនួយមនុស្សធម៌បានចូលទៅដល់ទីនោះ។
ទន្ទឹមនឹងនេះដែរ ពលរដ្ឋប៉ាឡេស្ទីន ៣០ នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រ។ ការផ្លាស់ទីលំនៅដោយបង្ខំនៅតែបន្ត ដោយមានមនុស្សជិត ២០០,០០០ នាក់ត្រូវបានផ្លាស់ចេញក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


