ព័ត៌មានជាតិ
សហជីព និងកម្មករនៅកម្ពុជា ថ្កោលទោសក្រុមជ្រុលនិយមនៅជប៉ុនដែលនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមាននាយករដ្ឋមន្រ្តីខ្លួននៅបរទេស
សហជីព និងកម្មករនិយោជិតរាប់ម៉ឺននាក់នៅកម្ពុជាបានរិះគន់ និងថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដោយពួកគេចាត់ទុកថា ក្រុមជ្រុលនិយមកំពុងប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង។
លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា«ក្នុងនាមខ្ញុំជាប្រធានសហជីពនៅកម្ពុជា ដែលដឹកនាំកម្មកររោងចក្រសហគ្រាសរាប់ម៉ឺននាក់ សូមរិះគន់ និងថ្កោលទោសក្រុមទណ្ឌិត សម រង្ស៊ី ក្រុមមូរ សុខហួរ ដែលបង្កើតសកម្មភាពជ្រុលនិយម នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន»។

លោកបន្ដថា«ខ្ញុំគិតថា ក្រុមជ្រុលនិយមទាំងអស់នេះ កំពុងប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិខ្លួនឯង បំបាក់មុខមាត់ប្រទេសជាតិនៅបរទេស ហើយពួកគេមិនចង់ឃើញប្រទេសជាតិខ្លួនឯងរីកចម្រើនទេ។ ពួកខ្ញុំជាសហជីព និងកម្មករទាំងអស់ គឺមិនពេញចិត្ត ហើយក៏ស្អប់ខ្ពើមនូវទង្វើររបស់ក្រុមជ្រុលនិយមជាខ្លាំង ព្រោះពួកគេប្រឆាំងនឹងផលប្រយោជន៍ជាតិ»។
ទោះបីជាយ៉ាងណា លោក សំ សឿន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកម្មកនិយោជិតនៅកម្ពុជាកុំចូលរួមសកម្មភាពណាមួយ ដែលប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិ និងមិនត្រូវចូលរួមពាក់ព័ន្ធនឹងទង្វើក្បត់ជាតិជាមួយក្រុមទណ្ឌិត សម រង្ស៊ីនោះទេ ព្រោះពួកគេមិនសាកសមជាពលរដ្ឋខ្មែរនោះទេ។
លោក អ៊ុល រីយ៉ាង កម្មកររោងចក្រនៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបាននិយាយថា លោកមិនគាំទ្រទង្វើក្បត់ជាតិរបស់ក្រុមទណ្ឌិត សម រង្ស៊ីនោះទេ ព្រោះពួកគេតែងតែយកកិត្តិយសជាតិខ្លួនឯងទៅមួលបង្កាច់ និងបង្ខូចនៅប្រទេសជប៉ុន។ពួកគេគួរតែនាំគ្នាសាទរចំពោះថ្នាក់ដឹកនាំខ្លួនដែលបានទៅសួរសុខទុក្ខដល់ប្រទេសជប៉ុន ប៉ុន្ដែបែរជានាំគ្នាបាតុកម្មប្រឆាំងទៅវិញ។
លោកបញ្ជាក់ថា«ខ្ញុំសូមថ្កោលទោសចំពោះទង្វើជ្រុលនិយមរបស់ពួកគេនៅប្រទេសជប៉ុន ព្រោះការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ នោះ គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយដើរថយក្រោយរបស់ក្រុមប្រឆាំង ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ»។
លោក ឡេវ សំអាន ជាកម្មកររោងចក្រនៅរាជធានីភ្នំពេញបាននិយាយថា ការធ្វើនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅស្រុកនឹងបន្តបរាជ័យ និងគ្មានជំនឿពីសំណាក់ពលរដ្ឋនោះឡើយ ពីព្រោះពលរដ្ឋនៅបរទេសបានឃើញពីការធ្វើនយោបាយយកគំនិតជាតិនិយមមកដុតរោលរាលលើពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍នយោបាយខុសច្បាប់ដល់ជនមួយក្តាប់តូច។
លោកបញ្ជាក់ថា៖«ខ្ញុំសូមរិះគន់ចំពោះទង្វើក្បត់ជាតិ និងបំផ្លាញ់មុខមាត់ជាតិនៅប្រទេសគេ ហើយក្នុងនាមខ្ញុំជាពលរដ្ឋក៏គ្មានជំនឿលើការធ្វើនយោបាយបោកប្រាស់ទៀតនោះឡើយ។ ការធ្វើបាតុកម្មនេះ គឺបង្ហាញពីចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍បុគ្គលមួយក្តាប់តូចនៅក្រៅប្រទេស ហើយមិនមែនបម្រើដល់ផលប្រយោជន៍រួមនោះទេ»៕



-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ