Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាក់ថាទោះបីថៃមិនឯកភាព ក៏កម្ពុជាប្តឹងទៅតុលាការអន្តរជាតិជុំវិញតំបន់ព្រំដែន

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ជុំវិញតំបន់ព្រំដែន ទោះបីជាភាគីថៃមិនឯកភាពជាមួយកម្ពុជាក្នុងការយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ) ក៏កម្ពុជានឹងប្តឹងទៅ ICJ ដើម្បីបញ្ចប់ និងពន្លត់លើបញ្ហានេះ។ នេះជាការអះអាងជាថ្មី នាឱកាសសម្តេចធិបតី អញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី ១ នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី មានប្រសាសន៍ថា ទោះបីជារាជរដ្ឋាភិបាលទាំងពីរកម្ពុជា-ថៃ បានខិតខំទប់ស្កាត់មិនឱ្យឆេះ ក្លាយជាជម្លោះនៅរក្សាស្ថានភាពទំនាក់ទំនងនៅព្រំដែនល្អក៏ដោយ ក៏កម្តៅនេះនៅមិនទាន់ថយចុះនៅឡើយ។ ប៉ុន្តែផ្ទុយទៅវិញកម្លាំងជ្រុលនិយមនៅតែបន្តដុតកម្តៅជាប្រចាំ។

ក្នុងន័យនេះ ដើម្បីបញ្ចប់ភាពស្រពិចស្រពិល សម្តេចសង្កត់ធ្ងន់ថា៖« កម្ពុជាសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ លើបញ្ហានេះ ដើម្បីបញ្ចប់ និងពន្លត់លើបញ្ហានេះតែម្តង កុំឱ្យមានបញ្ហាស្រពិចស្រពិលគ្នា។ ជាពិសេសការធ្លាក់ចូលទៅក្នុងបំផុសរុញច្រានដោយក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានដល់ការផ្ទុះអាវុធ និងការប្រឈមដាក់គ្នា»។

សម្តេចធិបតី សង្ឃឹមថា ភាគីថៃ និងឯកភាពជាមួយកម្ពុជា ដើម្បីរួមគ្នាយកបញ្ហានេះ ទៅតុលាការអន្តរជាតិ ក្នុងស្មារតីសុចរិតភាព និងស្មោះត្រង់ ជាមួយគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហានេះ កុំឱ្យក្លាយទៅជាបញ្ហាដែលឈានទៅការប្រឈមប្រដាប់អាវុធសារជាថ្មី។

រាជរដ្ឋាភិបាលកកម្ពុជាតែងតែព្យាយាមដោះស្រាយបញ្ហានេះដោយសន្តិវិធី ផ្អែកទៅលើបច្ចេកទេស និងច្បាប់អន្តរជាតិ។ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាតំបន់រសើបនេះ រាជរដ្ឋាភិបាល បានសម្រេចឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជា JBC រៀបចំការប្រជុំជាបន្ទាន់ជាមួយនឹងភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដេន បន្តការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

សម្តេច ក៏បានប្រគល់ភារកិច្ចឱ្យគណៈកម្មការព្រំដែនចម្រុះដើម្បីត្រៀមដាក់ចូលកិច្ចប្រជុំរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ​ពាក់ព័ន្ធការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ​និងតំបន់មុំ៣នេះ ដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្តង ដើម្បីពន្លត់បញ្ហានេះ ជាជាងអង្គុយបក់ផ្សែង។

បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ប្រធានបទព្រំដែនត្រូវបានក្រុមជ្រុលនិយមមួយក្រុមតូចនៅប្រទេសកម្ពុជា និងប្រទេសថៃ បានយកធ្វើជាប្រធានបទដើម្បីរុញច្រានឱ្យមានការកើនកម្តៅរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។ បញ្ហានេះបានឈានដល់ការផ្ទុះអាវុធ ប្រយុទ្ធគ្នានៅតំបន់មុំ៣ ដោយសារការលបវាយឆ្មក់របស់កងទ័ពថៃមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបណ្តាលឱ្យពលីយោធិនកម្ពុជាមួយរូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ វិនាទី មុន

សម្តេចធិបតី បញ្ជាក់ថាទោះបីថៃមិនឯកភាព ក៏កម្ពុជាប្តឹងទៅតុលាការអន្តរជាតិជុំវិញតំបន់ព្រំដែន

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ អះអាងពីការជឿជាក់របស់ពលរដ្ឋលើដំណោះស្រាយព្រំដែនរបស់សម្ដេច ហ៊ុន ម៉ាណែត

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ស្លាប់​៣១​នាក់ របួស​១៧០​នាក់ ក្នុង​ការ​វាយ​ប្រហារ​នៅ​កន្លែង​ចែក​ស្បៀង​​តំបន់​ហ្គាហ្សា

កីឡា៩ នាទីutes មុន

ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី២​ សហព័ន្ធតេក្វាន់ដូ​ ITF​ កម្ពុជា នឹង​ប្រើ​បច្ចេកវិទ្យា​ I SCORES SYSTEM

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជា ត្រៀមយកបញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ និងបន្តការពារទឹកដីដោយកងទ័ព និងអាវុធ

Sokha Hotels

ព័ត៌មានពេញនិយម