ព័ត៌មានអន្ដរជាតិ
«ប្រតិបត្តិការសំណាញ់ពីងពាង» អ៊ុយក្រែនរៀបចំ១៨ខែ បំផ្លាញយន្តហោះចម្បាំងរុស្ស៊ីអស់ ៧ពាន់លានដុល្លារ
អ៊ុយក្រែន បានបើកការវាយលុកដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដែលប្រតិបត្តិការនេះមានរហស្សនាមថា «ប្រតិបត្តិការសំណាញ់ពីងពាង (Operation Spider’s Web)» ផ្តោតលើមូលដ្ឋានទ័ពអាកាសជាច្រើនកន្លែងស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី។ ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថាបានបំផ្លាញ ឬបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះយោធារុស្ស៊ីជាង ៤០គ្រឿង ដែលមានតម្លៃប៉ាន់ស្មាន ៧ពាន់លានដុល្លារ។

«ប្រតិបត្តិការសំណាញ់ពីងពាង» ត្រូវអ៊ុយក្រែនចំណាយពេលអស់ ១ឆ្នាំកន្លះសម្រាប់ការរៀបចំ ដោយមានការបញ្ជាផ្ទាល់ដោយលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី តាមរយៈប្រអប់កុងតឺន័រឈើដាក់នៅលើឡានដឹកទំនិញ។ នៅពេលចាប់ផ្តើមការវាយប្រហារ ដំបូលនៃប្រអប់កុងតឺន័រឈើទាំងនោះ ត្រូវបានបញ្ជាឲ្យបើកពីចម្ងាយ ហើយយន្តហោះគ្មានមនុស្សបើកបានហោះហើរចេញសំដៅទៅកាន់គោលដៅរបស់ពួកវា។ ប្រភពអ៊ុយក្រែនបានអះអាងថា ភ្នាក់ងារដែលរៀបចំប្រតិបត្តិការនៅលើទឹកដីរុស្ស៊ីលើកនេះត្រូវបានជម្លៀសខ្លួនចេញដោយសុវត្ថិភាព មុនពេលការវាយប្រហារបានចាប់ផ្តើម។
ពាក់ព័ន្ធនឹងគម្រោងដ៏ធំនេះ សហរដ្ឋអាមេរិកមិនត្រូវបានជូនដំណឹងទុកជាមុននោះទេ ដែលវាជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំង ខណៈកន្លងមកមានការចូលរួមយ៉ាងជិតស្និទ្ធរបស់អាមេរិកជាមួយប្រតិបត្តិការអ៊ុយក្រែនក្នុងសង្គ្រាម។
យន្តហោះជាង ៤០គ្រឿងរបស់រុស្ស៊ី ដែលត្រូវបានបំផ្លាញ មានដូចជា Tu-95, Tu-22M, Tu-160 និង A-50 ហើយការខូចខាតហិរញ្ញវត្ថុបឋមត្រូវគេប៉ាន់ប្រមាណថាជាង ៧ពាន់លានដុល្លារ។ នេះគឺជាការវាយប្រហារចូលជ្រៅ និងធំបំផុតដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ី។ ទីតាំងដែលរងការវាយប្រហារ មានចម្ងាយប្រមាណ ៤ ៣០០គីឡូម៉ែត្រឯណោះពីព្រំដែនអ៊ុយក្រែន៕

ដោយ៖ ឈាង
ចុចអាន៖ អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអតីតរដ្ឋមន្ត្រីការបរទេសថៃ ទូន្មានរដ្ឋាភិបាលទីក្រុងបាងកក «ត្រូវមានភាពចាស់ទុំផ្នែកការទូត»


