ព័ត៌មានជាតិ
ផ្លូវថ្នល់ខ្វាត់ខ្វែងជាង ២០០ គីឡូម៉ែត្រ សាងសង់តភ្ជាប់ពីប្រាសាទតូចធំក្នុងរមណីយដ្ឋានអង្គរ
រមណីយដ្ឋានអង្គរដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៤០១ គីឡូម៉ែត្រការ៉េ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដើម្បីសម្រួលលំហូរចរាចរណ៍ធ្វើដំណើរ និងការដើរទស្សនារបស់ភ្ញៀវទេសចរ។
លោក ឡុង កុសល អគ្គនាយករង និងមន្ត្រីអ្នកនាំពាក្យឲ្យអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា ការសាងសង់ផ្លូវតភ្ជាប់នៅក្នុងរមណីយដ្ឋានអង្គរ គឺជាអាទិភាពចម្បងមួយរបស់អាជ្ញាធរ។ បច្ចុប្បន្នអាចនិយាយបានថា ផ្លូវក្នុងរមណីយដ្ឋានអង្គរចង់ធ្វើដំណើរចេញពីកន្លែងណាទៅកន្លែងណាក៏ងាយស្រួល ដោយសារមានការស្ថាបនាតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា។


ការសាងសង់ផ្លូវតភ្ជាប់គ្នាតាមប្រាសាទតូចធំក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កកុំឲ្យកកស្ទះនិងសំខាន់ដើម្បីជំរុញឲ្យការទស្សនារបស់ភ្ញៀវទៅបានគ្រប់កន្លែង។ យ៉ាងណាមិញ ការអភិវឌ្ឍត្រូវគិតគូរពីលទ្ធផល ទៅតាមជំហាន និងទៅតាមភាពជាក់ស្ដែង។ លោក ឡុង កុសល បន្ថែម។
បើតាមនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល ៣០ ឆ្នាំនេះ អាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរបានប្រវែងសរុបប្រមាណ ២០៦ គីឡូម៉ែត្រ ក្នុងនោះផ្លូវបេតុងកៅស៊ូ (AC) និង DBST បានប្រវែង ៩៨ គីឡូម៉ែត្រ។ បន្ថែមពីនេះ ក៏បានសាងសង់ផ្លូវបេតុងបានប្រវែង ៣៣ គីឡូម៉ែត្រ ផ្លូវក្រួសក្រហមបានប្រវែង ៣៨ គីឡូម៉ែត្រ និងផ្លូវដីសបានប្រវែង ១៤ គីឡូម៉ែត្រ រួមទាំងផ្លូវជិះកង់បានប្រវែង ២៥ គីឡូម៉ែត្រ សរុបបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលបានស្ថាបនាតភ្ជាប់នៅក្នុងរមណីយដ្ឋានអង្គរដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៤០១ គីឡូម៉ែត្រការ៉េ បានប្រវែងសរុប ២០៦ គីឡូម៉ែត្រ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់