ជីវិតកម្សាន្ដ
មុនលាចាកលោក ព្រឹទ្ធាចារ្យក្រមាមាស បានចារ “គុនល្បុក្កតោ” ក្នុងបេះដូងអ្នកបន្តវេនរួចទៅហើយ
មហាជនអ្នកគាំទ្រពិសេសសិស្សគុន បានបង្ហាញអារម្មណ៍ក្តុកក្តួលនិងសោកស្តាយជាខ្លាំង បន្ទាប់ពីទទួលដំណឹងមរណភាពរបស់លោកគ្រូព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលជាព្រឹទ្ធាចារ្យផ្នែកវិស័យគុនល្បុក្កតោខ្មែរដ៏ល្បីឈ្មោះក្នុងការចូលរួមថែរក្សានិងអភិរក្សមួយវិស័យមួយនេះ។
ជាមួយនឹងដំណឹងដ៏សោកសៅនេះ ពេជ្រ ចរណៃ តារាសម្តែង និងជាសិស្សជំនិតរបស់លោកព្រឹទ្ធាចារ្យក្រមាមាស ស៊ាន គឹមស៊ាន បានរៀបរាប់ទាំងក្តុកក្តួលជាពន់ពេក ហាក់មិនអាចទទួលយកការបាត់បង់ព្រឹទ្ធាចារ្យមួយរូបដែលខ្លួនចាត់ទុកជា វីរៈបុរសគុនល្បុក្កតោខ្មែរ។


ដ្បិតតែមហាជន អ្នកគុនបុរាណខ្មែរ ពិសេសក្រុមគ្រួសាររបស់លោកគ្រូក្រមាមាស កំពុងសោកសៅ ក៏ដូចជាកាន់មរណទុក្ខ ប៉ុន្តែអ្វីដែលគួររំលឹកចងចាំពីលោកព្រឹទ្ធចារ្យ គឺការលះបង់ដ៏មហិមាររបស់លោកចំពោះ “គុនល្បុក្កតោ”។
តួយ៉ាង លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” ដោយលោកបានបណ្តុះបណ្តាលអ្នកជំនាន់ក្រោយជាច្រើន និងបានចងក្រងឯកសារក្បាច់គុនបុរាណខ្មែរដ៏មានតម្លៃទុកជាកេរដល់អ្នកជំនាន់ក្រោយ។
មិនតែប៉ុណ្ណោះ ព្រឹទ្ធាចារ្យគុនល្បុក្កតោរូបនេះ បានចូលរួមសកម្មភាពលើកស្ទួយវិស័យគុនបុរាណខ្មែរមួយនេះជាច្រើន រហូតពិភពលោកបានស្គាល់ និងល្បីរន្ទឺសុះសាយដដល់អន្តរជាតិថែមទៀត។ ជាក់ស្តែង បើទោះបីលោកមានអាយុច្រើនហើយក្តី តែលោកគ្រូតាបានប្រើពេលវេលាស្ទើរតែពេញមួយជីវិតរបស់លោកខិតខំប្រឹងប្រែងចងក្រងឯកសារលើកស្ទួយផ្សព្វផ្សាយ និងលះបង់ច្រើនណាស់ដើម្បីវប្បធម៌ក្បាច់គុនបុរាណខ្មែរ “គុនល្បុក្កតោ”។


តាមរយៈសកម្មភាពផ្សព្វផ្សាយគុនល្បុក្កតោកន្លងមក លោកព្រឹទ្ធាចារ្យ បានបណ្តុះឆន្ទៈអ្នកបន្តវេនគុនល្បុក្កតោខ្មែរជាច្រើនរូប ដែលមិនត្រឹមតែអ្នកហាក់គុនខ្មែរប៉ុណ្ណោះ តែអ្នកទាំងនោះឭបានក្លាយជាផ្នែកនៃការនាំយកគុនខ្មែរទៅផ្សព្វផ្សាយគ្រប់ទិសទី ទោះបីជាសកម្មភាពខុសគ្នាក៏ដោយ។
ជាក់ស្តែង ដូចដែលអ្នកគុនល្បុក្កតោមួយចំនួនទាំងក្នុងស្រុក និងក្រៅ ចូលរួមផ្សព្វផ្សាយកន្លងមក មិនថាតាមរយៈព្រឹត្តិការណ៍វប្បធម៌ និងកម្មវិធីនានា ក៏ដូចជាបង្រៀនតាមសាលាគុននៅបរទេស និងក្នុងស្រុកផងដែរ ខណៈជំនាន់ក្រោយនៃអ្នកគុនល្បុក្កតោទាំងនោះ ពិតជាមានឆន្ទៈខ្ពស់ក្នុងការលើកស្ទួយ និងផ្សព្វផ្សាយគុនល្បុក្កតោមិនខុសពី ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន នោះឡើយ។

សូមបញ្ជាក់ដែរថា មុនពេលចែកឋានលោកគ្រូព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន តាមរយ:កិច្ចសម្ភាសធ្លាប់បានអំពាវនាវនិងបំផុសដាស់តឿនជាថ្មីដល់កូនខ្មែរគ្រប់រូបត្រូវចូលរួមស្មារតី ដើម្បីថែរក្សាអភិរក្សនូវក្បាច់គុនបុរាណល្បុក្កតោខ្មែរឲ្យកាន់តែមានភាពរីកចម្រើននិងល្បីរីកសុះសាយបន្ថែមទៀតដល់ពិភពលោក៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


