ព័ត៌មានអន្ដរជាតិ
ទាហានអ៊ីស្រាអែលជាង ១ម៉ឺននាក់ ស្លាប់និងរបួសនៅក្នុងតំបន់ហ្គាហ្សា
យោងតាមការចុះផ្សាយនៅថ្ងៃអង្គារទី៣ខែមិថុនាឆ្នាំ២០២៥របស់កាសែត Yedioth Ahronoth ទាហានអ៊ីស្រាអែលជាង ១០ ០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

មន្ត្រីដែលមិនបញ្ចេញឈ្មោះមួយរូបបានប្រាប់កាសែតអ៊ីស្រាអែលថា៖ «យើងបាត់បង់ទាហានជាង ១ម៉ឺននាក់ដែលបានស្លាប់ ឬរងរបួស និង២ទៅ៣ពាន់នាក់ផ្សេងដែលកើតមានជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត»។
កន្លងមកបើយោងតាមតួលេខផ្លូវការរបស់យោធាអ៊ីស្រាអែល យ៉ាងហោចណាស់ទាហាន ៨៦១នាក់ត្រូវបានសម្លាប់ និង ៥ ៩២១នាក់ផ្សេងទៀតបានរងរបួសក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាចាប់តាំងពីខែតុលាឆ្នាំ២០២៣។
ដោយបដិសេធការអំពាវនាវរបស់អន្តរជាតិលើបទឈប់បាញ់ អ៊ីស្រាអែលបានបន្តការវាយលុកដ៏សាហាវនៅតំបន់ហ្កាហ្សាចាប់តាំងពីខែតុលាឆ្នាំ២០២៣ ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៥៤ ៥០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។
ទីភ្នាក់ងារជំនួយបានព្រមានអំពីហានិភ័យនៃគ្រោះទុរ្ភិក្សក្នុងចំណោមមនុស្សជាង ២លាននាក់នៃតំបន់ហ្គាហ្សា។
កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អ៊ីស្រាអែលក៏ប្រឈមនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិផងដែរសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់