សន្តិសុខសង្គម
ផ្លូវក្រវាត់ព្រំដែនកម្ពុជា ថៃ ឡាវ និងផ្លូវជាតិទីរួមខេត្តព្រះវិហារ ត្រូវបានថែទាំជាប្រចាំដើម្បីសម្រួលការធ្វើចរាចរណ៍ជូនពលរដ្ឋ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាសប្តាហ៍កន្លងមកនេះ បានធ្វើសកម្មភាពជួសជុល និងថែទាំឡេីងវិញ នៅកំណាត់ផ្លូវជាតិមួយចំនួន ពិសេសផ្លូវជាតិដែលជាខ្សែក្រវាត់ព្រំដែនកម្ពុជា ឡាវ ដោយកៀរសម្រួល ជួសជុល ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានស្រួល ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ផ្លូវជាតិដែលជាខ្សែក្រវាត់ព្រំដែនកម្ពុជា ឡាវ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងធ្វើការកៀរសម្រួលជួសជុល និងថែទាំឡេីងវិញ នេះមានចំនួន២ខ្សែ នោះគឺផ្លូវជាតិលេខ៩២ និងផ្លូវជាតិលេខ៩៤ ដោយចាក់គ្រួសក្រហម ចាក់កំទេចថ្មចូល កៀរសម្រួល និងកិនបង្ហាប់ ធ្វើយ៉ាងណាឱ្យ១០ថ្ងៃខាងមុខនេះ អាចឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បានស្រួល ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ។ អ្វីដែលភាពអសកម្មនោះ គឺក្នុងរយៈពេលប្រមាណ១សប្តាហ៍កន្លងមកនេះ ភ្លៀងបានធ្លាក់ជាប្រចាំ ដែលមិនអាចឱ្យក្រុមការងារអនុវត្តការងារបានស្រួល។ ក្រោយពីការរាំងភ្លៀងភ្លាមក្រុមការងាររបស់យើងបានសម្រុកធ្វើការងារតែម្តង ទាំងផ្លូវជាតិលេខ៩២ និងផ្លូវជាតិលេខ៩៤ ហើយចំពោះផ្លូវជាតិ ដែលចាក់កៅស៊ូ យើងក៏បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការលុបសំបុកមាន់ ជាមួយនិងការកាត់រុក្ខជាតិតាមផងផ្លូវ និងកែចិញ្ចើមផ្លូវជាដើម។ ចំពោះផ្លូវខេត្តយើងក៏បាននិងកំពុងជួលជុល និងធ្វើប្រព័ន្ធលូផងដែរ។

លោក សំ លាងទ្រី ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសច្បាប់ផ្លូវថ្នល់ សូមកុំនាំគ្នាចាក់ដីលុបប្រឡាយទឹក ចាក់ដីលុបលូ ដាក់ដីខ្ពស់ជាងថ្នល់ និងសូមកុំដឹកជញ្ជូនឱ្យលើសទម្ងន់កំណត់ដែលច្បាប់បានកំណត់ រួមទាំងការដឹកសំពីសំពោងផងដែរ និងម្យ៉ាងទៀត សូមកុំសាងសង់សំណង់រំលោភចំណីផ្លូវផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន