ជីវិតកម្សាន្ដ
ស៊ីន យូប៊ីន ស្លៀករ៉ូបច្នៃតំណាងខេត្ត-ក្រុងកម្ពុជាទាំង២៥ ទៅទទួលពានរង្វាន់ HOFS លើឆាកអន្តរជាតិ
ទស្សនិកជននិងអ្នកគាំទ្របានបង្ហាញការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីឃើញតារាសម្តែងស្រីកញ្ញា ស៊ីន យូប៊ីន បានលេចវត្តមានទទួលពានរង្វាន់នៅក្នុងកម្មវិធី HOFS (Hall Of Fame Singapore) នៅប្រទេសសិង្ហបុរី។

ភាពជោគជ័យរបស់តារាស្រីកូនកាត់កញ្ញា ស៊ីន យូប៊ីន ពេលនេះគឺកើតចេញពីការតាំងចិត្តខ្ពស់ការតស៊ូរជំនះរាល់ឧបសគ្គដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ។ រឿងដែលស្ញើចសសើរទៀតនោះ នាងក៏ជាតារាវ័យក្មេងដែលមានប្រជាប្រិយភាពខ្ពស់សម្រាប់ទីផ្សារភាពយន្តបច្ចុប្បន្នផងដែរ។
រឿងកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ថែមទៀត វត្តមានរបស់កញ្ញា ស៊ីន យូប៊ីន លើឆាកអន្តរជាតិនេះ គឺតារាស្រីរូបនេះ បានបង្ហាញនូវអត្តសញ្ញាណជាតិ តាមរយៈការច្នៃម៉ូដប៉ាក់ឌិនយ៉ាងប្រណិត រំលេចរូបតំណាងឱ្យខេត្តក្រុងរបស់កម្ពុជា ស្លៀកបង្ហាញដល់បរទេសឱ្យកាន់ស្គាល់ច្បាស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថានេះ ជាលើកទី ៣ហើយដែលតារាសម្តែងរូបស្រស់កញ្ញា ស៊ីន យូប៊ីន បានបង្ហាញវត្តមានទទួលពានរង្វាន់នៅក្នុងកម្មវិធី HOFS (Hall Of Fame Singapore) នៅប្រទេសសិង្ហបុរីខណ:ឆ្នាំ២០២៥ នេះ យូប៊ីន ទទួលបានពានរង្វាន់លើផ្នែក The Iconic Figure of Social Media ដែលពានរង្វាន់របស់កម្មវិធី HOFS ជាការផ្តល់ជូនដល់អ្នកធុរកិច្ច និងបុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គមមកពីបណ្តាប្រទេសផ្សេងៗជាច្រើន។
ប្រាកដណាស់កញ្ញា ស៊ីន យូប៊ីនត្រូវបានគេដឹងថា នាងជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពនៅក្នុងការងារសម្តែងទាំងប្រភេទរឿងភាគ រឿងដុំ ថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្មជាដើម។ ដោយមិនត្រឹមតែជាតារាមានឈ្មោះល្បីកញ្ញា ស៊ីនយូ ប៊ីន ក៏មានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មងវ័យស្ទើរតែមិនគួរឱ្យជឿ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស