ព័ត៌មានជាតិ
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន ជាបញ្ហាសង្គមជាតិទាំងមូល ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមលុបបំបាត់
លោក ម៉ៅ ឧស្សាហ៍ អភិបាលរងក្រុងរុនតាឯកតេជោសែន ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន កំពុងក្លាយជាបញ្ហាសង្គមជាតិទាំងមូល ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចូលរួមទប់ស្កាត់កុំឱ្យរីករាលដាល លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។

លោកបានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងញៀន ដើម្បីជំរុញការធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរណ៍ សុខភាពសាធារណៈ និងបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន លើកកម្ពស់សុខុមាលភាពសង្គម និងជំរុញឱ្យជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែល្អប្រសើរ ដែលសហការរៀបចំដោយ មន្ទីរអធិការកិច្ចខេត្តសៀមរាប និងអាជ្ញាធរក្រុងរុនតាឯកតេជោសែន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។
លោក ម៉ៅ ឧស្សាហ៍ បានលើកឡើងបន្តថា ត្រូវនិយាយថាទេចំពោះគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺចូលរួមកាត់បន្ថយភាពក្រីក្រ។ ពាក្យស្លោកទាំងពីរនេះ បានឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការចៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ដើម្បីកែលម្អគុណភាពជីវិតដែលជាគោលដៅរួមនៃការ អភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានបាវចនា៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ចំណែក លោក លឹម ភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្ត មានប្រសាសន៍ថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមាន១២ជំពូក និង៩២មាត្រា មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវតែគោរព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន ព្រោះបើយើងគ្រប់រូបធ្វេសប្រហែសតែបន្តិច អាចនឹងបាត់បង់ជីវិត រងរបួស ពិការ ឬក៏អាចមានទោស និងខាតបង់ថវិកា។ ហេតុនេះលោកស្នើដល់អ្នកបើកបរទាំងអស់ត្រូវមានការយោគយល់ និងអធ្យាស្រ័យ បើកបរត្រូវគោរពសិទ្ធិអាទិភាព គោរពផ្លាកសញ្ញា ភ្លើងសញ្ញាគ្រប់ពេលវេលា ដើម្បីកាត់បន្ថយនូវហានិភ័យដោយសារគ្រោះថ្នាក់។
លោកបន្តថា ស្របនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន គឺជាអន្ទាក់ក៏គ្រោះថ្នាក់ សម្រាប់មនុស្សគ្រប់រូប ផ្ដល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្តិ គ្រួសារ សហគមន៍ និងសង្គមជាតិ។ ដូច្នេះលោកសូមអំពាវនាវដល់គ្រប់បណ្ដាមន្ទីរស្ថាប័ន ជាពិសេសអង្គភាពជំនាញ ត្រូវមានផែនការគ្រប់គ្រង និងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់នេះ ហើយសូមឱ្យសិស្សានុសិស្ស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត៕




ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


