សេដ្ឋកិច្ច
ហាងទំនិញ និងអាហារដ្ឋានជាង ៨០ បោះទីតាំងបើកអាជីវកម្មនៅព្រលានយន្តហោះអន្តរជាតិតេជោ
លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC បានប្រាប់ឱ្យដឹងនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥ថា ហាងលក់ទំនិញ អាហារដ្ឋានជាង ៨០ បានបើកអាជីវកម្មនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងគ្រោងដាក់ឱ្យដំណើការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។

លោកឧកញ៉ា ឆារស៍ វ៉ាន់បញ្ជាក់ថា៖ «ហាងទាំងខាងក្នុង និងខាងក្រៅជាង ៨០ បានចុះកុងត្រាចប់សព្វគ្រប់អស់ហើយ ពេលនេះយើងមានប្រមាណ ១០០ ហាងទៀត ដែលគេចាប់អារម្មណ៍ចង់ចូលមក ដែលយើងអត់មានទីតាំងអោយគេ អញ្ចឹងទេ យើងទុកនៅក្នុងបញ្ជីរង់ចាំជូនគាត់ ដើម្បីថា ថ្ងៃក្រោយបើមាននរណាចេញទៅ យើងឱ្យគាត់ចូលមក ហើយនៅពេលដែលយើងគូប្លង់ គឺយើងគិតថា ប៉ុណ្ណឹងសមរម្យហើយ តែជាក់ស្ដែងអ្នកដែលចង់បានត្រូវការច្រើនជាងទីតាំងដែលយើងមាន»។
ក្រុមហ៊ុនធំៗ ដែលបើកអាជីវកម្មដូចជាក្រុមហ៊ុន Lagardère Travel Retail SAS នៅបារាំង និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សំលៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ នៅព្រលានយន្តអន្តរជាតិតេជោ។

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F ដំណាក់កាលទី១ តម្លៃ ១ ៥០០ លានដុល្លារ សាងសង់លើផ្ទៃដី ២ ៦០០ ហិកតា សម្រេចការសាងសង់ ៩៩% ដែលអាចឱ្យយន្តហោះខ្នាតធំឆ្លងទ្វីបចុះចតបាន។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការហោះហើរ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈពិធីសម្ពោធជាផ្លូវការ រៀបចំធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដង លើសព្រលានបច្ចុប្បន្ន។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


