ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ប្រតិបត្តិការ«សំណាញ់ពីងពាង» ផ្ដល់លេសឲ្យ ពូទីន បង្កសង្គ្រាមធំ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា សកម្មភាពយោធានាកាលពីថ្ងៃទី១ខែមិថុនា ឬហៅថា ប្រតិបត្តការ«សំណាញ់ពីងពាង» របស់អ៊ុយក្រែន បានផ្តល់ហេតុផលឲ្យប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន សម្រាប់បង្កជាសង្គ្រាមធំ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី៦ខែមិថុនា លោក ត្រាំ បាននិយាយថា «ពួកគេបានផ្តល់ហេតុផលដល់ ពូទីន ក្នុងការចូលទៅទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាទៅលើពួកគេកាលពីយប់មិញ»។
នៅក្នុងប្រតិបត្តិការ«សំណាញ់ពីងពាង» អ៊ុយក្រែន បានបើកការវាយប្រហារដោយប្រើដ្រូនចំនួន ១១៧គ្រឿង មានគោលបំណងបំផ្លាញសមត្ថភាពយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ អ៊ុយក្រែនអះអាងថា ការវាយប្រហារបានបំផ្លាញ ឬធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ក្រុងមូស្គូ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក Tu-95, Tu-22M និង Tu-160 ក៏ដូចជាយន្តហោះឈ្លបការណ៍ A-50។ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ។
ជាការសងសឹក លោក ពូទីន បានបញ្ជាឲ្យដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកជាង ៤០០គ្រឿង និងមីស៊ីល ៤៥គ្រាប់ផ្លោងចូលតំបន់ជាច្រើនកន្លែងរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ បង្កឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៦នាក់ និងរបួសប្រមាណ ៨០នាក់ កាលពីថ្ងៃទី៦ខែមិថុនា។

មេដឹកនាំអាមេរិក បានទទួលស្គាល់ភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ ដោយកត់សម្គាល់ថា លោកបានណែនាំប្រធានាធិបតី ពូទីន ប្រឆាំងនឹងសកម្មភាពបែបនេះក្នុងអំឡុងការហៅទូរសព្ទនាពេលថ្មីៗនេះ។ លោក ត្រាំ បានរៀបរាប់ថា «ខ្ញុំមិនចូលចិត្តវាទេ ខ្ញុំបាននិយាយថាកុំធ្វើវា អ្នកមិនគួរធ្វើវា អ្នកគួរតែបញ្ឈប់វា»។ យ៉ាងណាក៏ដោយ លោកក៏បានសម្តែងការព្រួយបារម្ភថា យុទ្ធសាស្ត្រយោធាដ៏គឃ្លើនរបស់អ៊ុយក្រែន អាចនឹងធ្វើឲ្យជម្លោះកាន់តែរីកធំឡើង។
ពាក់ព័ន្ធនឹងការសងសឹករបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហារនេះ ដោយចាត់ទុកថាជាអំពើភេរវកម្មមានចេតនាសំដៅលើជនស៊ីវិល។ លោកបានអំពាវនាវឲ្យមានការបង្កើនសម្ពាធអន្តរជាតិលើក្រុងមូស្គូ និងបានសង្កត់ធ្ងន់លើតម្រូវការប្រព័ន្ធការពារអាកាសទំនើបដើម្បីការពារប្រទេស៕
ដោយ៖ ឈាង
ចុចអាន៖ អ្នកស្លាប់ព្រោះរុស្ស៊ីវាយសងសឹកអ៊ុយក្រែនកើនឡើងដល់៦នាក់ ខណៈរបួសមាន៨០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


