Connect with us

សន្តិសុខសង្គម

បង្ក្រាប​​ភោជនីយដ្ឋាន​ និង​ខារ៉ាអូខេ​ ដាយ​មិន​ស្តារ​ ​ទួល​ពង្រ ឃាត់ខ្លួនមនុស្សប្រុសស្រី១២១នាក់ ពាក់ព័ន្ធករណីបង្កប់​សេវាកម្ម​ផ្លូវភេទ

បានផុស

នៅ

កម្លាំងជំនាញនៃនាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ សហការ​ជាមួយកម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឆ្មក់ចុះបង្ក្រាប​ទីតាំង​ភោជនីយដ្ឋាន​ និង​ខារ៉ាអូខេយីហោ​ ដាយ​មិន​ស្តារ​ ​ទួល​ពង្រ​ ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប១២១នាក់ ពាក់ព័ន្ធករណីបង្កប់សេវាកម្ម អាជីវកម្ម​ផ្លូវភេទ​ កេង​ប្រ​វញ្ច​លើ​ស្ត្រី​និង​កុមារ​។ ក្នុងចំណោមមនុស្សទាំង១២១នាក់ កម្លាំងជំនាញបានរកឃើញមានអនីតិជន​១៤​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០២៥ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ទោ​ សុក​ សំបូរ​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ក្រោមការសម្របសម្រួលពីលោក​ សំ​ម​ ប្ញ​ទ្ធី​វាសនា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ស្ថិត​នៅ​ក្បាលដី​៥៧៦​ ផ្លូវ​៥០​ម៉ែត្រ​ ភូមិ​ប្រការ​ សង្កា​ត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី៩មិថុនា នេះថា ក្នុងប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ជាក់ស្តែង​ កម្លាំងជំនាញបានឆែកឆេរ​នៅ​ចំពោះ​មុខ​តំណាង​ម្ចាស់​ទីតាំង​ រក​ឃើញ​មនុស្ស​ចំនួន​១២១​នាក់​ (​ស្រី​១០៤​នាក់​ និង​ប្រុស​១៧​នាក់​)​ ក្នុង​នោះ​រក​ឃើញ​មាន​អនីតិជន​១៤​នាក់។ ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនមនុស្សប្រសីទាំង១២១នាក់ ទៅនាយកដ្ឋានប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន ​ដើម្បី​បន្ត​នីតិវិធី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម