ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ
មន្ទីរបញ្ចកោណបានប្រកាសពីការបញ្ជូនទាហានម៉ារីន ៧០០នាក់ទៅទីក្រុង Los Angeles (LA) ដើម្បីបង្ក្រាបកុបកម្ម ដែលនេះគឺបន្ថែមពីលើកងឆ្មាំជាតិ២ ០០០នាក់ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជូនទៅទីនោះកាលពីចុងសប្តាហ៍ ស្របពេលស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ។

តាមការចុះផ្សាយរបស់ BBC, រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានបញ្ជាកពីការដាក់ពង្រាយទាហានម៉ារីននេះ នៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី៩ខែមិថុនាឆ្នាំ២០២៥ ស្របពេលមានការគំរាមកំហែងរឹតតែធ្ងន់ធ្ងរលើអគារនិងមន្ត្រីសហព័ន្ធ។
ជុំវិញការដាក់ពង្រាយថ្មីនេះ បានទាក់ទាញការរិះគន់ខ្លាំងៗពីអភិបាលរដ្ឋកាលីហ្វ័រញ៉ា Gavin Newsom ដែលនិយាយថា សកម្មភាពរបស់លោក ត្រាំ លើទាហានម៉ារីន៧០០នាក់ នៅក្នុងតំបន់ Los Angeles គឺជា «ការស្រមៃឆ្កួតៗ»។ លោកសរសេរលើបណ្តាញសង្គម X ថា «ទាហានម៉ារីនគឺជាវីរបុរស ដែលមិនគួរដាក់ពង្រាយនៅលើទឹកដីអាមេរិកទៅប្រឈមមុខនឹងជនរួមជាតិរបស់ពួកគេ ដើម្បីតែបំពេញតាមការការស្រមៃដ៏ឆ្កួតៗរបស់ប្រធានាធិបតីផ្តាច់ការនោះទេ»។

កាលពីថ្ងៃអាទិត្យ លោកត្រាំបានបញ្ជាឲ្យដាក់ពង្រាយកងឆ្មាំជាតិចំនួន ២ ០០០នាក់រួចទៅហើយ ទៅកាន់ទីក្រុង Los Angeles ដោយសារអំពើហិង្សាចេះតែរីកធំទៅៗ។
មានការបាញ់គ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែកលើកុបករដែលតវ៉ាប្រឆាំងច្បាប់អន្តោប្រវេសន៍របស់រដ្ឋបាលលោក ត្រាំ ខណៈមកទល់ពេលនេះ ប៉ូលិសបានចាប់ខ្លួនមនុស្សរាប់រយនាក់ហើយ។

ជាវិធានការចាំបាច់ លោកត្រាំ បានប្រើវិធានការក្តៅដើម្បីបង្ក្រាបកុបកម្ម និងថែមទាំងចេញបញ្ជាឲ្យចាប់ខ្លួនរាល់អ្នកទាំងឡាយណា ដែលពាក់ស្រោមមុខទៀតផង។
សូមជម្រាបជាថ្មី កុបកម្មនេះផ្តើមចេញពីការតវ៉ាកាលពីចុងសប្តាហ៍ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បើកប្រតិបត្តិការឃោរឃៅជាបន្តបន្ទាប់ វាយឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍នៅក្នុងទីក្រុង Los Angeles។ ព្រោះតែកុបកម្មនេះ ធ្វើឲ្យ Los Angeles ធ្លាក់ចូលក្នុងភាពចលាចល និងវឹកវរ ឈានដល់ការដុតបំផ្លាញយានយន្តនិងសំណង់នានា ថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ