Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ផ្តាច់ជីវិតមន្ត្រីចារកម្មកំពូលៗអ៊ីរ៉ង់៣នាក់ទៀត ខណៈមនុស្សស្លាប់ត្រឹម៣ថ្ងៃ កើនដល់ជាង២០០នាក់

បានផុស

នៅ

មន្ត្រីចារកម្មកំពូលនៃឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចំនួន៣នាក់ទៀត ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យទី១៥ខែមិថុនាឆ្នាំ២០២៥ ខណៈបើគិតចាប់តាំងពីថ្ងៃសុក្រមក អ៊ីស្រាអែល បានសម្លាប់មនុស្សរហូតដល់ទៅ២២៤នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍របស់ IRGC, មន្ត្រីជាន់ខ្ពស់ទាំង៣រូបនេះមានដូចជាលោក Mohammad Kazemi ប្រធានអង្គភាពចារកម្ម IRGC, លោក Hassan Mohaqeq អនុប្រធានអង្គភាពចារកម្ម IRGC និងលោក Mohsen Bagheri ដែលជាមន្ត្រីចារកម្មជាន់ខ្ពស់។

ក្រៅពីមន្ត្រីជាន់ខ្ពស់ខាងលើ អ៊ីស្រាអែលក៏បានសម្លាប់មេទ័ពអ៊ីរ៉ង់ដូចជា Mohammad Bagheri, មេឆ្មាំបដិវត្ត Hossein Salami និងប្រមុខទីបញ្ជាការកណ្តាល Khatam-al Anbiya លោក Gholam Ali Rashid ផងដែរ។

(រូបថត៖ Reuters)

លើសពីនេះ អ៊ីស្រាអែលថែមទាំងសម្លាប់បានអ្នក​វិទ្យាសាស្ត្រនានាទៀតផង ​ដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រម​ទាំង​បុគ្គល​ដ៏​សំខាន់​២​រូបគឺ​លោក Mohammad Mehdi Tehranchi និង Fereydoun Abbasi។

ទន្ទឹមនោះ ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល៣ថ្ងៃមកនេះ បានផ្តាច់ជីវិតពលរដ្ឋអ៊ីរ៉ង់អស់ ២២៤នាក់ទូទាំងប្រទេស។

(រូបថត៖ Reuters)

ដោយសារតែស្ថានការណ៍ឡើងកម្តៅខ្ពស់និងការព្រួយបារម្ភអំពីសុវត្ថិភាព ប្រជាជនអ៊ីរ៉ង់ បានសម្រុកចាកចេញពីរដ្ឋធានីតេហេរ៉ង់ ដោយបង្កការកកស្ទះយ៉ាងខ្លាំង។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បាន​បើក​ប្រតិបត្តិការ «Rising Lion» វាយ​ប្រហារ​តាម​អាកាស​លើ​ប្រទេស​អ៊ីរ៉ង់ ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ក្រោយមក សង្គ្រាមក៏បានផ្ទុះឡើងដោយមានការបាញ់តដៃគ្នាទៅវិញទៅមក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម