Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

បានផុស

នៅ

ក្រោយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក បាន​ចុះ​ចាត់​វិធានការ​ក្ដៅ​ចំពោះ​ម្ចាស់​រថយន្ត​ដែល​យក​ចិញ្ចើម​ផ្លូវ​ជាប់​របង​សាលា​រៀន​សន្ធរម៉ុក​ធ្វើ​ជា​កន្លែង​ចត​រថយន្ត ថ្មីៗ នេះ អាជ្ញាធរ​ខណ្ឌ​ទួលគោក បាន​ដាំ​បង្គោល​ការពារ​មិន​អនុញ្ញាត​ឲ្យ​ចត​រថយន្ត​លើ​ផ្លូវ​ថ្មើរ​ជើង​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា ឆ្នាំ ២០២៥ ថ្មីៗ នេះ លោក ជា ពិសី អភិបាល​ខណ្ឌ​ទួលគោក បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ​បរិស្ថាន​ខណ្ឌ​ទួលគោក ចុះ​ដាំ​បង្គោល​លើ​ចិញ្ចើម​ផ្លូវ ជាប់​របង​សាលា​រៀន​សន្ធរម៉ុក នៅ​មហាវិថី​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី ១ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ចត​យានយន្ត​ដោយ​អនាធិបតេយ្យ​ទៀត ជាពិសេស​នេះ​ជា​ការ​រំដោះ​ចិញ្ចើម​ផ្លូវ​សម្រាប់​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​របស់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ទូទៅ។

ក្រោយ​អាជ្ញាធរ​ចុះ​ដាំ​បង្គោល​ដែក​ដូច្នេះ​រួច សិស្សានុសិស្ស បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​ ដោយ​រក្សា​បាន​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ងាយស្រួល​ធ្វើដំណើរ មិន​ខ្លាច​បង្ក​គ្រោះថ្នាក់​ណាមួយ​ដូច​ពេល​កន្លងទៅ​ដែល​ដើរ​លើ​ផ្លូវ​សិទ្ធ​អាទិភាព​រថយន្ត​។ បន្ថែម​ទៀត​នោះ ពួកគាត់ សង្ឃឹម​ជាក់​ថា យានយន្ត​ទាំងនោះ ​មិន​អាច​យក​មក​ចត​បន្ត​ទៀត​បាន​ឡើយ។

គួរ​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​មិថុនា ឆ្នាំ ២០២៥ លោក​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ចាត់វិធានការ​ក្ដៅ​លើ​ម្ចាស់​រថយន្ត​ដែល​យក​រថយន្ត​មក​ចត​លើ​ផ្លូវ​ជាប់​របង​សាលា​សន្ធរម៉ុក ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​បង្ក​ផល​លំបាក​ដល់​សិស្សានុសិស្ស​ចេញចូល​សាលា​ត្រូវ​ដើរ​លើ​ផ្លូវ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ។ កន្លែង​ដែល​រថយន្ត​ចត​យ៉ាង​អានាធិបតេយ្យ​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម ត្រង់​ចំណុច​ជាប់​របង​សាលា​វិទ្យាល័យ​សន្ធរម៉ុក សង្កាត់​ទឹកល្អក់ ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា កន្លង​ទៅ ពាក់ព័ន្ធ​បញ្ហា​នេះ អាណាព្យាបាល​សិស្ស ក៏ដូចជា​សិស្សានុសិស្ស បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទួលគោក មេត្តា​ជួយ​ពិនិត្យមើល និង ចាត់វិធានការ​ផង ព្រោះ​ជា​រៀងរាល់​ថ្ងៃ​នៅ​ពេល​ចេញពី​រៀន​ម្ដងៗ សិស្សានុសិស្ស​ទាំងអស់​ដែល​ដើរ​ចេញពី​រៀន ​ត្រូវ​ដើរ​លើ​ផ្លូវ​ឡាន ម៉ូតូ ដោយសារ​ជាប់​របង​សាលា​មាន​រថយន្ត​ចត​ជាច្រើន​នៅ​លើ​នោះ នេះ​ជាហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ។

មតិ​ពលរដ្ឋ បាន​បន្ត​ថា ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​គួរ​យកចិត្តទុកដាក់​ពី​បញ្ហា​គ្រោះថ្នាក់​កើត​លើ​សិស្សានុសិស្ស ម្យ៉ាងទៀត ការ​ចត​រថយន្ត​យ៉ាង​អនាធិបតេយ្យ​នេះ​ធ្វើ​ឲ្យ​ខូច​ការ៉ូឡា បាត់បង់​សណ្ដាប់ធ្នាប់ និង សោភ័ណភាព​ផង​ដែរ។

យ៉ាងណាមិញ ក្រោយ​ទទួល​បាន​សំណូមពរ​នេះ អាជ្ញាធរ​ខណ្ឌ​ទួលគោក បាន​ចុះ​មក​ចាក់សោ​កង់​រថយន្ត និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​រថយន្ត មិន​អនុញ្ញាត​ឲ្យ​យក​រថយន្ត​មក​ចត​បែបនេះ​បន្ត​ទៀត​ឡើយ ក្នុង​ករណី​នៅតែ​បំពាន នោះ​អាជ្ញាធរ​នឹង​មាន​វិធាន​រដ្ឋបាល ដោយ​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​សាលា​ខណ្ឌ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម